ចិន ៖ តើលោកអ្នកជឿទេថា ខ្សែកមាស មួយខ្សែ អាចធ្វើជាវត្ថុកំចាត់សត្វមូស បានយ៉ាងសក្តិសិទ្ធិ ដែរឫទេ? តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ខ្សែកមាស មួយខ្សែ ដែលបន្សល់ទុក តាំងពីរជ្ជកាល រាជវង្សឆីង មិនត្រឹមតែ អាចធ្វើជាគ្រឿង ពាក់លម្អខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាចធ្វើជាវត្ថុកំចាត់មូស បានទៀតផង។

ខ្សែកមាសមួយខ្សែនេះ ជាកម្មសិទ្ធរបស់គ្រួសារលោក Xiahou ដែលរស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។ ខ្សែកមាសដ៏ចម្លែកនេះ មានខ្សែពណ៌ត្នោត ដែលភ្ជាប់ជាមួយនឹង គ្រាប់អង្កាំមាស ចំនួន ២៩ គ្រាប់។ គ្រាប់អង្កាំមាសនេះ មិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង មានមុខងារ ក្នុងការ កំចាត់សត្វល្អិត និង មូស បានទៀតផង។

លោក Xiahou បានឲ្យដឹងថា ដូនតារបស់លោក គឺជាគ្រូពេទ្យដ៏ល្បីឈ្មោះ នៅក្នុងរជ្ជកាល រាជរង្សឆីង ហើយត្រូវបានក្រុមគ្រួសារ អភិជនជាច្រើន ជឿទុកចិត្ត ចំពោះសមត្ថភាព ដ៏អស្ចារ្យរបស់គាត់ ក្នុងការធ្វើខ្សែកមាស ដែលមានរូបរាងស្អាត និង អាចកំចាត់សត្វល្អិតបាន។ លោកតា របស់លោក បានប្រាប់ថា គ្រាប់អង្កាំមាសនេះ ត្រូវបានផ្សំជាមួយ នឹងសមាសធាតុសរីរាង្គ និងជាតិរ៉ែម្យ៉ាង ធ្វើឲ្យវា មានសមត្ថភាព អាចបណ្តេញ មួសបាន ដូច្នេះហើយ ខ្សែកមាស ដ៏កម្រនេះ ត្រូវបានរក្សាទុក ជាទ្រព្យប្រចាំគ្រួសារ តាំងពីពេលនោះមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ប្រភព ៖ Shanghaiist

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]