កណ្តាលៈ ស្ត្រីម្នាក់បានធ្វើអត្តឃាត ដោយយកកាំបិតបុ័ងតោ អាករសម្លាប់ខ្លួនឯង ដោយសារតែ តូចចិត្តនឹងជំងឺ របស់ខ្លួន ដែលឈឺអស់ រយៈពេលជា យូរមកហើយនោះ មើលមិនជា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៧ និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ស្ថិតនៅចំណុច រោងបាយ ផ្ទះឈ្មោះ ប៉ាក់ ឡៃសន ភេទស្រីនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម អឿន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅអចិន្ទ្រៃយ៍ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្ត កណ្តាល មុខរបរ កសិករ បានយកកាំបិតបុ័ងតោ អាករសម្លាប់ខ្លួនឯង ដោយសារតែតូចចិត្តនឹងជំងឺ របស់ខ្លួន ដែលឈឺអស់ រយៈពេល ជាយូរ មើលមិនជា។

ប្រភពដដែលបានបន្តថាទៀតថា ជនរងគ្រោះបានមកស្នាក់នៅជាមួយឈ្មោះ ប៉ាក់ ឡៃសន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិកើតហេតុ ដែលជាដន្លងនឹងគ្នា ដើម្បីព្យាបាលជំងឺដែលឈឺ រាំរៃអស់រយះ ពេលមួយខែកន្លះ មកហើយ ។ ហើយកន្លងមក ជនរងគ្រោះ តែងតែ និយាយប្រាប់អ្នក ជិតខាង និងកូនៗថាខ្លួនមិនចង់រស់ទេ ម្ចាស់ផ្ទះ ក៏ជួយអង្វរណាស់ដែរ ជាពិសេសកាលពី យប់ម៉ិញនេះតែម្តង ។ លុះនៅ វេលាកើតហេតុខាងលើ ម្ចាស់ផ្ទះឈ្មោះ ប៉ាក់ ឡៃសន មកពីចំការ វិញក៏បានឃើញជនរងគ្រោះ ដួលស្លាប់នៅផ្ទះបាយ ដោយមានឈាម ជាច្រើន និងមានកាំបិតបុ័ងតោ នៅក្រោមជើងស្តាំជនរងគ្រោះ ។  បន្ទាប់មកឈ្មោះ ប៉ាក់ ឡៃសន ក៏បានទូរស័ព្ទហៅកូនៗមក និងប្តឹងដល់ សមត្ថកិច្ចតែម្តង ។

ក្រោយពីការិយាល័យ ច្ចេកទេស នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ធ្វើការពិនិត្យរួច បានសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ ដោយសារ ធ្វើអត្តឃាត ដោយយកកាំបិតបុ័ងតោ អាករសម្លាប់ខ្លួនឯងមែន៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]