មនុស្សស្រី គ្រប់រូប តែងប្រាថ្នាចង់បាន មនុស្សប្រុសដ៏ល្អម្នាក់ ដើម្បីមក រួមរស់នៅ ជាមួយគ្នា ជារៀងរហូត។ ចុះអ្នក ដឹងទេថា តើបុគ្គលលក្ខណៈ របស់មនុស្សប្រុស បែបណាខ្លះ ដែលអ្នកគួរតែ ជ្រើសរើស យកមក ធ្វើជាស្វាមីរបស់អ្នកបាននោះ?

១) ក្តីស្រលាញ់៖ ចំពោះមនុស្សស្រី  អ្វីដែលត្រូវការ សំខាន់បំផុត ពីមនុស្សប្រុស គឺសេចក្តីស្រលាញ់។ ជាមួយគ្នានោះដែរ មនុស្សប្រុស ដែលអ្នក គួរយក មកធ្វើជា អនាគតស្វាមីរបស់អ្នក គឺគួរតែ ចេះបង្ហាញក្តីស្រលាញ់ តាមរយៈ ការចេះខ្វល់ខ្វាយ ពីសុខទុក្ខរបស់អ្នក ឈរនៅខាងអ្នកជានិច្ច នៅពេលអ្នកមាន បញ្ហា។ ជាពិសេសនោះ គេចេះយល់ នូវអ្វី ដែលអ្នកត្រូវការ និងគោរពអ្នកផងដែរ។

២) មានទំនុកចិត្ត៖ មនុស្សប្រុស ដែលពោរពេញ ទៅដោយ ភាពក្លាហាន អាចការពារសុវត្ថិភាព មនុស្សស្រី បាន នៅពេលមានរឿងអ្វីមួយ ហើយ មាន ទំនុកចិត្ត ខ្ពស់លើខ្លួនឯង នេះហើយជា ប្រភេទមនុស្សប្រុស ដែលអ្នកគួរ តែជ្រើសរើស យកមកធ្វើជា ស្វាមីបាន។

៣) ទំនួលខុសត្រូវ  មានចិត្តអានិត និងគាំទ្រអ្នក៖  ស្វាមី ដែលចេះ អានិតអាសូរ ទៅដល់ មនុស្សដទៃ គឺជា មនុស្សប្រុស ក្នុងក្កីស្រមៃ របស់នារីៗ គ្រប់រូប។ មិនតែប៉ុណ្ណោះ មនុស្សប្រុស ដែលចេះទទួលខុសត្រូវ  ក្នុងរឿងអ្វីមួយ ដូចជា ចេះជួយកិច្ចការ ផ្ទះកំប៉ិកកំប៉ុក ជួយមើលកូនជាដើម ដោយគ្មាន ការរអ៊ូនោះ  គេពិតជា សាកសម ធ្វើជា ស្វាមីដ៏ល្អរបស់អ្នក បានយ៉ាងពិតប្រាកដ។

៤)ស្មោះត្រង់៖  ការស្មោះត្រង់ គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការ ធ្វើឲ្យ ទំនាក់ទំនងស្នេហា មានភាព រឹងមាំបាន យូរអង្វែង។  មនុស្សប្រុស ដែលនារី ប្រាថ្នាចង់បាននោះ  គឺត្រូវមាន ភាពស្មោះត្រង់ជាមួយគ្នា មិនកុហក និងអាចមើលថែទាំ មនុស្សស្រីដែលខ្លួន ស្រលាញ់បាន។

នេះជាបុគ្គលលក្ខណៈ របស់មនុស្សប្រុស ដែលអ្នក គួរតែជ្រើសរើស យកមកធ្វើជាស្វាមី ក្នុងថ្ងៃ អនាគតបាន៕  


ប្រភព magforwomen

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]