កាណាដា៖ វាពិតជាអស្ចារ្យណាស់ ដែលអតីតបុគ្គលិក របស់ក្រុមហ៊ុន អ៊េបផល (Apple) គ្រាន់តែដាក់នាមប័ណ្ណចាស់ របស់គាត់ឲ្យគេដេញថ្លៃ តាមរយៈវែបសាយ eBay ទទួលបានតម្លៃដល់ទៅជាង ៨ ម៉ឺនដុល្លារអាមេរិក ឯណោះ ក្នុងរយៈពេល ៥ ថ្ងៃ។

បុរសម្នាក់នេះ មានឈ្មោះ Sam Sung អាយុ ២៥ ឆ្នាំ ជាអតីតបុគ្គលិក របស់ក្រុមហ៊ុន អ៊េបផល បានសំរេចចិត្តយក នាមប័ណ្ណចាស់ និង ឯកសណ្ឋានចាស់ របស់គាត់ ទៅដាក់លក់ដេញថ្លៃ នៅលើវែបសាយ eBay បន្ទាប់ពីគាត់បានប្រទះឃើញ វាដោយចៃដន្យ។

លោកអ្នក ប្រហែលជាគិតថា នឹងគ្មាននរណាម្នាក់ចង់បាន នាមប័ណ្ណចាស់នោះទេ ប៉ុន្តែអ្វីដែល នឹកស្មានមិនដល់ មានមនុស្សដល់ទៅជាង ១០០ នាក់ឯណោះ ដែលបានធ្វើការ ដេញថ្លៃដណ្តើមគ្នា ទិញ នាមប័ណ្ណចាស់នេះ ហើយចំនួនទឹកប្រាក់ បានកើនឡើងដល់ទៅ ជាង ៨ ម៉ឺនដុល្លារ ឯណោះ ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ។

លោក Sung បាននិយាយថា លោកនឹងឧបត្ថម្ភ ប្រាក់ទាំងអស់ដែលបាន ពីការលក់នាមប័ណ្ណ នេះ ទៅកាន់អង្គការ មួយឈ្មោះ Children’s Wish។ នៅលើទំព័រ eBay លោក Sung បានសរសេរថា “ខ្ញុំសង្ឈឹមថា នាមប័ណ្ណចាស់របស់ខ្ញុំ នឹង បានទៅលើដៃ អ្នកដែលធ្វើការ នៅក្នុងក្រុមហ៊ុនអ៊េបផល ដែលមានទឹកចិត្ត រៃអង្គាសប្រាក់ ដើម្បីធ្វើនូវ រឿងល្អៗ ដល់សង្គមជាតិ”។

គួរបញ្ជាក់ដែរថា ឈ្មោះរបស់គាត់ ពិតជាដូចទៅនឹង ឈ្មោះក្រុមហ៊ុន Samsung ដែលជាគូប្រជែង ធំបំផុត របស់ក្រុមហ៊ុន Apple ៕

 

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]