នៅមុនពេលបើកឆាក រដូវកាលថ្មី ២០១៤ - ២០១៥ នៃក្របខ័ណ្ឌកំពូល Premier League របស់ចក្រភពអង់គ្លេស នាម្សិលមិញនេះ មានការប្រកួតរវាង ក្រុមជើងឯក Premier League រដូវកាលមុន Manchester CITY ប្រកួតជាមួយក្រុមជើងឯក FA CUP រដូវកាលមុន កាំភ្លើងធំ Arsenal ប្រកួតដណ្តើមពានរង្វាន់ Community Shield នាពហុកីឡាដ្ឋានជាតិ Wembley Stadium ទីក្រុង ឡុងដ៍។

ក្នុងការប្រកួត នៅមុខទស្សនិកជន ប្រមាណជា ៧០ ០០០ នាក់ ក្រុមកាំភ្លើងធំ Arsenal របស់លោក Arsene Wenger បានបំបាក់ ក្រុមមេឃខៀវ Manchester CITY ដោយលទ្ធផល ៣ទល់នឹង០ ពោលគឺ ២ គ្រាប់ រកបាននៅតង់ទីមួយ ដោយកីឡាករ Cazorla នៅនាទីទី ២១ និង កីឡាករ Ramsey នៅនាទីទី ៤២ នៅមុនពេល ខ្សែប្រយុទ្ធបារាំង Giroud បន្ថែមមួយគ្រាប់ កាត់សេចក្តីបញ្ចប់ នៅនាទីទី ៦១។


គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal ធ្លាប់បានឈ្នះ ពានរង្វាន់ FA Community Shield នេះចំនួន ១៣ លើករួចមកហើយ ចំណែកឯការដោះដូរ កីឡាករ នារដូវកាលក្តៅនេះ ពិតជាធ្វើបានល្អ ដោយទិញបាន អ្នកចាំទីកូឡុំប៊ី David Ospina (៣.២ លានផោន), កីឡាករវ័យក្មេង Calum Chambers (១២ លានផោន) ពីក្រុម Southampton, ខ្សែប្រយុទ្ធឆីលី Alexis Sanchez (៣២ លានផោន) ពីក្រុម Barcelona និងចុងក្រោយគឺ ខ្សែការពារ Mathieu Debuchy (១២ លានផោន) ពីសារិកាព្រៃ Newcastle។


វីដេអូ៖ Highlight

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]