ម៉ិកស៊ិក៖ រូបសំណាក់របស់ ព្រះយ៉េស៊ូ នៅក្នុងប្រទេស ម៉ិកស៊ិក មានអាយុកាល ៣០០ឆ្នាំ ត្រូវបានគេយក មកថតកាំរស្មីអ៊ិច ដែលធ្វើឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះតែធ្មេញ រូបសំណាក់នោះ គឺជាធ្មេញមនុស្សពិត ហើយថែមទាំងនៅល្អ ទាំងអស់ទៀតផង។

តាមប្រពភព័ត៌មាន បានឲ្យដឹងថា ធ្មេញមនុស្សពេញវ័យ ចំនួន៨គ្រាប់ ត្រូវបានអ្នកស្រាវជ្រាវ ថតកាំរស្មីអ៊ិច រកឃើញ នៅក្នុងរូបសំណាក់ ព្រះយ៉េស៊ូ ហើយរូបសំណាក់នេះ ត្រូវបានដឹងថា សាងសង់ឡើង នៅអំឡុង សតវត្សទី១៨។ ចំពោះ ធ្មេញទាំង៨គ្រាប់នោះ ស្ថិតនៅក្នុង ស្ថានភាព ល្អឥតខ្ចោះ ទាំងឬសតែម្តង។ គេជឿជាក់ថា ធ្មេញទាំងនោះ បានមកពីការបរិច្ចាគ របស់អ្នកដែលគោរព ទៅលើសាសនា និងរូបសំណាក់ របស់ព្រះយ៉េស៊ូ។

ជាមួយគ្នានេះដែរ ស្ថាបនិកសិល្បៈ Fanny Unikel បានប្រាប់ទៅ វិទ្យាស្ថាននរវិទ្យា និងប្រវត្តិសាស្ត្រ របស់ប្រទេស ម៉ិកស៊ិកថា វាជារឿងធម្មតាទេ ដែលរូបសំណាក់ ធ្វើឡើង ទាំងអស់ មានធ្មេញ ប៉ុន្តែធ្មេញទាំងនោះ ភាគច្រើនគឺ ធ្វើឡើងពីឈើ ឬក៏ឆ្អឹងប៉ុណ្ណោះ។ ចំណែកឯ រូបសំណាក់ របស់ព្រះយ៉េស៊ូ មួយនេះវិញ គឺចម្លែកខុសគេ មិនដែលមាន ពីមុនមក ដោយបានដាក់ ធ្មេញមនុស្សពេញវ័យ និង ពិតៗ តែម្តង ព្រមទាំងនៅល្អ ទាំងឬស ថែមទៀត។

រូបសំណាក់ របស់ព្រះយ៉េស៊ូ ដែលបានដាក់ធ្មេញ មនុស្សពិតនេះ មានកម្ពស់ជាង ៤ម៉ែត្រ ធ្វើឡើង ដើម្បីតំណាងទៅដល់ សាសនាគ្រិស្ត។ រូបណាក់នេះ ស្ថិតនៅក្នុងព្រះវិហារ San Bartolo Cuautlalpan មានចំងាយ ប្រហែល៥០គីឡូម៉ែត្រ ភាគខាងជើង ទីក្រុងម៉ិកស៊ិក ហើយ ត្រូវបានប្រជាជន គោរពបូជាណាស់ ដោយស្លៀកពាក់ ឲ្យជាប់ជានិច្ច និងត្រូវបាន គេយកចេញពី ព្រះវិហារ ក្នុងពេលណា ដែលមានការដង្ហែរក្បួន តែប៉ុណ្ណោះ។

យ៉ាងណាមិញ គេក៏បានបញ្ជាក់ ផងដែរថា នៅក្នុងប្រវត្តិសាស្ត្រ អ្នកដែលជឿជាក់ លើ សាសនាគ្រិស្ត មិនត្រឹមតែបរិច្ចាគ សម្លៀកបំពាក់ ទ្រព្យធន ប៉ុណ្ណោះទេ សូម្បីតែរបស់ដែលជាប់ នឹងខ្លួនរបស់ពួកគេ ដូចជាសក់ និងធ្មេញ ក៏ពួកគេធ្វើ ការបរិច្ចាគ ផងដែរ៕


ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]