ទួរគី៖ សាកសព ត្រីដូហ្វីន (ត្រីផ្សោត) ក្បាល២ ដ៏កម្រ បានងាប់ ហើយអណ្តែតមកទើរនៅ លើឆ្នេរ សមុទ្រ មួយ ស្ថិតនៅតំបន់ Izmir ក្នុង ប្រទេស ទួរគី។ ត្រីផ្សោតដូហ្វីន ដែលគេគិតថាជាត្រីភ្លោះនេះ មានប្រវែងខ្លួន 3.2ft (ជិត១ម៉ែត្រ) និង អាយុ ប្រហែល១ឆ្នាំ ត្រូវបាន ប្រទះឃើញ ដោយគ្រូ កីឡាម្នាក់ឈ្មោះ Tugrul Metin 

លោកគ្រូ Metin ដែលជាអ្នក ប្រទះឃើញ ហើយរាយការណ៍ទៅអាជ្ញាធរ ពីត្រីដូហ្វីនភ្លោះនេះ បាន និយាយ ថា ពីដំបូងគាត់ឃើញ មាន ត្រីដូហ្វីន នៅលើផ្ទៃសមុទ្រ ហើយបន្តិចម្តងៗ វាបាន អណ្តែត មកកាន់តែកៀកទៅៗ ចុងក្រោយគឺមកទើរលើច្រាំងនេះតែ ម្តង។


សាកសពត្រីដូហ្វីនភ្លោះដ៏កម្រ ដែលគេប្រទះឃើញស្លាប់នៅឆ្នេរសមុទ្ររបស់ប្រទេសទួរគី

ពេលខ្ញុំទៅមើលវាកាន់ តែកៀកទើបខ្ញុំដឹងថា វាងាប់ហើយ។ វាមានក្បាល ២ ជាប់គ្នា ហើយកន្ទុយតែ មួយប៉ុណ្ណោះ។ តាំងពីកើតមក ខ្ញុំមិន ដែល លឺ មិនដែលឃើញត្រីឯណា មានក្បាល២ ដូច្នេះទេ ខ្ញុំគិតថា ភ្នែករបស់ខ្ញុំស្រវាំង ពេលដែលឃើញវាភ្លាម តែតាមពិតវា មិនដូច្នោះ នោះទេ ត្រីនេះគឺជា ត្រីភ្លោះពិត ប្រាកដមែនលោកគ្រូកីឡាវ័យ ៣៩ ឆ្នាំខាងលើ បញ្ជាក់ដូច្នេះ។

លោកសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ the Ak Deniz University ផ្នែកជីវវិទ្យាសមុទ្រ ឈ្មោះ Mehmet Gokoglu បានឲ្យដឹងថា ត្រីដូហ្វីន ភ្លោះនេះជាប្រភេទត្រី ដ៏កម្របំផុត ដែលគេមិនងាយនឹងបានជួប។ ចំពោះភ្នែកនៅផ្នែក ដែលក្បាលរបស់វាជាប់គ្នា គឺមិនអាច មើលអ្វីឃើញ នោះទេ។ ករណីត្រីភ្លោះនេះ គឺវាមានលក្ខណៈ ស្រដៀងគ្នាទៅ នឹងកូនភ្លោះរបស់មនុស្សយើងដែរ៕

 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]