ភ្នំពេញ៖ កាលពីយប់ម្សិលមិញ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រាកដជា បានទស្សនា កម្មវិធី The Voice Cambodia ជាក់ជាមិនខាន ដែលសម្រាប់សប្ដាហ៍នេះ មានបេក្ខជនម្នាក់ បានធ្វើឲ្យ គ្រូបង្វឹក រួមទាំងអ្នកទស្សនា កម្មវិធីនេះ ស្រក់ទឹកភ្នែក បន្ទាប់ពីសប្ដាហ៍មុនក៏មាន បេក្ខជនម្នាក់ ធ្វើឲ្យស្រក់ទឹកភ្នែកដូចគ្នា

អ្វីដែល ធ្វើឲ្យ គ្រូបង្វឹក និងអ្នកទាំងអស់គ្នា នាំគ្នា ស្រក់ទឹកភ្នែកនិង អាណិតអាសូរ ជាខ្លាំង ទៅលើ បេក្ខជនមួយរូបនេះ ដោយសារតែ ប្អូនប្រុស មានចិត្ដតស៊ូ ពុះពារ គ្រប់ឧបសគ្គ ដែលទោះបីជាប្អូន មានជីវភាពក្រីក្រ និងបានរងគ្រោះថ្នាក់ ធ្វើឲ្យខូច រូបសម្ភស្ស យ៉ាងណាក្ដី ខណៈពេលដែល សម្លេងរបស់ប្អូនប្រុសនេះ គឺពិរោះពីធម្មជាតិ។ យោងទៅតាមសម្ដីរបស់ បេក្ខជនឈ្មោះ ឆាយ សុវី អាយុ ២៤ឆ្នាំ មកពីខេត្ដ សៀមរាប បានឲ្យដឹងថា កាលពីអាយុ ១៧ឆ្នាំ ប្អូនប្រុស បានសម្រេចចិត្ដ ចូលទៅរៀនធ្វើឡាន ការ៉ាសឡានបងថ្លៃខ្លួន ដោយសារតែជីវភាពក្រីក្រ តែជាអកុសលប្អូនប្រុស ជួបនឹង ឧប្បត្ដិហេតុ ផ្ទុះទុយោថ្មស្អុយ ដែលបណ្ដាលឲ្យ រងរបួស រលាកផ្ទៃមុខ និងដៃ ដែលសំណាង ល្អមិនបាន បាត់បង់ជីវិត។

សម្រាប់ពេលផ្ទាល់ ប្អូនប្រុស មានមុខរបរជាអ្នករត់តុ... 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ហ្វេសប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]