អាមេរិក៖ ពិតជារឿងមិនគួរឲ្យជឿ ដែលរូបភាព ថតរបៀប selfie ដោយសត្វស្វារោមខ្មៅ  មួយប្រភេទ នៅលើ កោះមួយក្នុង ប្រទេស ឥណ្ឌូនេស៊ី កាលពី បីឆ្នាំមុន ដែលទទួលបានភាព ល្បីល្បាញហើយនោះ តែបែរជាពេល បច្ចុប្បន្ននេះ រូបភាពនេះ បានក្លាយ ជារឿងជំទាស់ប្តឹង គ្នារវាង គេហទំព័រ វីគីភីឌា និង អ្នកថតរូប ម្នាក់ដែលបាន អះអាងថាជា ម្ចាស់រូបថត selfie របស់សត្វស្វា ទៅវិញ។


រូបភាពៈ សត្វថត selfie ដ៏ល្បីល្បាញ

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក David Slater  ជាអ្នក ជំនាញថតរូបម្នាក់ បាន ធ្វើដំណើរ ទៅកាន់កោះ Sulawesi នៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីថត រូបភាព ប៉ុន្តែជាចៃដន្យ កាមេរ៉ា របស់គាត់ ត្រូវសត្វ ស្វារោមខ្មៅ បានលួចយកទៅថតរូប រាប់រយ សន្លឹក ឯណោះ ។ ក្រោយមក ពេល គាត់បាន មើល រូបថតរបស់គាត់ នោះ គាត់បានឃើញ សត្វស្វាថត selfie  ជាច្រើន ដែល រូបថតខ្លះ គឺស្រស់ ស្អាតណាស់ ដោយ សត្វស្វា បាន ធ្វើកាយវិការ និង ញញឹម ចំ មុខកាមេរ៉ាតែម្តង ។

បន្ទាប់មក រូបភាពសត្វស្វាថត selfie នោះ បានល្បីល្បាញ នៅលើ ទស្សនាវដ្តី កាសែត និង គេហទំព័រជាច្រើន ជុំវិញពិភពលោក ប៉ុន្តែអ្វីដែលធ្វើ ឲ្យ លោក David Slater ជាម្ចាស់រូបថត មានប្រតិកម្មនោះ គឺថារូបថតសត្វស្វាថត selfie នោះ មាននៅក្នុងគេហទំព័រ វីគីភីឌា ផងដែរ ។

យ៉ាងណាមិញ គាត់បានស្នើទៅគេហទំព័រ វីគីភីឌាឲ្យលុបរូប នោះ ចោល ប៉ុន្តែ វីគីភីឌា បានបដិសេធ ដោយមិនលុបរូបថតសត្វស្វាថត selfie ដ៏ល្បីល្បាញនេះទេ ដោយ វីគីភីឌា លើកហេតុ ផលថា រូបថតនេះជារូបភាព សាធារណៈ គឺថតដោយសត្វ មិនមែនមនុស្សជា អ្នកថតឡើយ ដូច្នេះ រូបភាព ទាំងនោះ មិនមែនជា កម្មសិទ្ធិ របស់អ្នកថតរូបណាម្នាក់ឡើយ។

គួរបញ្ជាក់ដែរថា បើតាមប្រភព ដដែល លើកឡើងថា លោក David Slater បានខឹងយ៉ាងខ្លាំង នូវការលើកឡើង របស់គេហទំព័រ វីគីមីឌា ដោយគាត់ បាននិយាយថា គាត់បានចំណាយលុយជាង ៣,៣០០ ដុល្លារសំរាប់ ដំណើរកំសាន្តនិង ការថតរូបនេះ ដែលក្នុង ចំណោម រូបថត ជាង ២០,០០០សន្លឹក គឺមានតែរូបថតសត្វនេះ ដែលគាត់លក់យក ប្រាក់បាន ប៉ុន្តែ វីគីមីឌា បានធ្វើឲ្យគាត់បាត់បង់ ប្រាក់របស់គាត់ ។

ហេតុដូចនេះ គាត់មានគម្រោងនឹងដាក់ពាក្យបណ្តឹង ប្តឹង Wikimedia ដែលជាក្រុមហ៊ុនគ្រប់គ្រង វីគីភីឌា ដោយចោទថាបានប្រើប្រាស់ រូបភាព ដោយ មិនមានការអនុញ្ញាតពី ម្ចាស់រូបភាព ផងដែរ ៕


រូបភាពៈ អ្នកថតរូប និង សត្វស្វានៅលើកោះ

ប្រភព៖ Mirror indiatimes

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]