អាមេរិក ៖ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលបុរសបីនាក់គ្រាន់តែ ទៅស្ទូចត្រីកំសាន្ត នៅតាមឆ្នេរ សមុទ្រ បែរជាស្ទូចបានត្រីយក្ស ៣ ក្បាលដែល មានទម្ងន់ចាប់ពី ៥០ គីឡូក្រាម ដល់ ៨១ គីឡូក្រាម ឯណោះ។

បុរសទាំងបីនាក់នេះ បានទៅស្ទូចត្រីកំសាន្ត នៅឆ្នេរសមុទ្រ ភាគខាងត្បូង រដ្ឋកាលីហ្វញ៉ា បែរជាសំណាង ស្ទូចបានត្រី អូផាយក្ស (opah fish) ៣ ក្បាល ដែលមនុស្សគ្រប់គ្នា មិនងាយនឹងអាចចាប់ វាបានឡើង ពីព្រោះតែវាមិនធ្វើដំនើរ ជាលក្ខណៈហ្វូងឡើយ។ រូបថតរបស់បុរសទាំងបីនេះ ដែលត្រូវបានបង្ហោះ ទៅកាន់ទំព័រហ្វេសប៊ុក  Excel Long Range sportfishing បង្ហាញថា លោក Armando Castillo បានថតជាមួយត្រី យក្សនេះ ទម្ងន់ ៦៨ គីឡូក្រាម លោក Joe Ludlow ថតជាមួយត្រីអូផា ដែលមានទម្ងន់ ៨១ គីឡូក្រាម និង លោក Travis Savala ថតជាមួយត្រីអូផា ដែលមានទម្ងន់ ៥៦ គីឡូក្រាម។

ដោយសារតែ ត្រីអូផាគឺជាត្រីកម្រ ដែលមិនងាយចាប់បាន រូបថតរបស់វា ជាមួយនឹង បុរសទាំងបីនាក់នោះ បានទទួលការ like ចំនួន ៨៦០០ ដង និង share ចំនួន ២២០០ ដង ឯណោះ។

លោក Owyn Snodgrass ដែលជាបុគ្គលិកប្រចាំ នៅ មហាសមុទ្ររដ្ឋបាលជាតិ និយាយថា “វាគឺជាការស្ទូចត្រី ដែលអស្ចារ្យ នៅក្នុងជីវិត របស់ពួកគេ ដែលវាហាក់ដូចជា ឈ្នះឆ្នោតអីចឹងដែរ។ គ្មាននរណាម្នាក់ នឹកស្មានដល់ថា នឹងចាប់បានត្រី ដ៏កម្រ និងធំ ដល់ទៅ ៣ ក្បាលបែបនេះទេ។ ពីព្រោះពួកគេគ្រាន់តែ ធ្វើការស្ទូចត្រីកំសាន្តតែប៉ុណ្ណោះ”។

ចុះប្រិយមិត្ដ ធ្លាប់ស្ទូច ឬធ្លាប់ប្រទះឃើញ នៅនឹងភ្នែកទេ?

ប្រភព ៖ Stormp

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]