ជប៉ុន៖ សត្វឆ្កែ ដ៏ឆ្លាតវៃ និងគួរឲ្យស្រលាញ់ មួយក្បាល បានក្លាយជា ប្រធានបទ ដ៏ពេញនិយម របស់ បណ្តាអ្នក ប្រើប្រាស់អ៊ិនធឺណែត ដោយសារតែ វាចេះជួយម្ចាស់ របស់វា លក់ដូរទំនិញ នៅក្នុងហាង។

ពិតណាស់! វាគ្រាន់តែជាសត្វមួយ ក្បាលប៉ុណ្ណោះវា មិនចេះចាប់កាន់ឥវ៉ាន់ ឬទំនិញណាដែល ភ្ញៀវកុម្មង់ ទិញ យកទៅឲ្យភ្ញៀវនោះទេ ក៏ប៉ុន្តែវា អាចជួយម្ចាស់ របស់វា តាមលទ្ធភាពដែលវា អាចជួយបាន។

សត្វឆ្កែមួយក្បាល នេះតែងតែក្រោកពី ព្រលឹមដាស់ម្ចាស់ របស់វាឲ្យភ្ញាក់ រួចហើយវាយកជើងមុខ របស់វា ទាញបើកបង្អួចហាង បន្ថែមពី នោះទៅទៀតវាតែងតែបង្ហាញ នូវកាយវិការ រីករាយ អរសប្បាយ នៅពេល ដែល មានភ្ញៀវមកទិញទំនិញនៅទីនោះ ហាក់ដូចជាចង់ បង្ហាញ ប្រាប់ថា វាកំពុងសំដែងការ ស្វាគមន៍ ចំពោះភ្ញៀវ ដែលមកទិញទំនិញ។

វីដេអូដែល បង្ហាញពី សេវាកម្ម របស់សត្វឆ្កែនេះ ត្រូវបានគេ ចូលមើល (View) នៅក្នុង គេហទំព័រ YouTube រាប់លានដង ឯណោះ ដែលនេះ ធ្វើ ឲ្យហាងលក់ទំនិញម្ចាស់ របស់វា ដែលមានឈ្មោះថា Suzuki នោះកាន់តែមាន ភាពល្បីឈ្មោះ បើទោះបីជាហាងរបស់គាត់ មានលក្ខណៈ ជា ហាងលក់ដូរ តូចតាច យ៉ាងណាក្តី៕




ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]