បរទេស៖ ក្រុមហ៊ុន Apple បានធ្វើការប្រកាស ជាផ្លូវការ ក្នុងការដាក់បង្ហាញ iPhone 6 នាខែក្រោយ គឺខែ កញ្ញា ថ្ងៃទី ៩ ខណៈពេលដែល ព័ត៌មានលំអិត ក្នុងការដាក់ ឬយ៉ាងណានោះ មិនទាន់មាន ការបញ្ជាក់ នោះទេ តែគេបែរជា ឃើញអ្នកចែកចាយម៉ាក ដ៏ធំនេះ បានអនុញ្ញាតឲ្យអតិថិជន ធ្វើការ កុម្ម៉ង់ទុក ជាមុនបាត់ទៅហើយ។

យ៉ាងណាមិញ អ្នកច្នៃម៉ូត ដែលមានទីតាំងនៅក្នុង ឡូសអេនជេឡេស និងជាអ្នកផលិតគ្រឿងតុបតែង ដែលសុទ្ធសឹងតែជា របស់ថ្លៃៗនោះ Brikk បានអនុញ្ញាត និងទទួលយក ការកុម្ម៉ង់ទុក តាមអនឡាញ នៃប្រភេទទូរស័ព្ទ Lux iPhone 6 នេះ។ ចំពោះសេវានៃការកុម្ម៉ង់ទុក គឺ ៥០០ ដុល្លារអាមេរិក ខណៈពេល ដែលតម្លៃពិតប្រាកដនៃ ទូរស័ព្ទ Lux iPhone 6 ដែលភ្ជាប់ជាមួយនឹង ២៤ការ៉ាត់ នៃមាសពណ៌លឿង និងផ្កាឈូក, ប្លាទីន និងនិមិត្ដសញ្ញា Apple ដែលដាំសុទ្ធ តែត្បូងពេជ្រ គឺមានតម្លៃពី ៤,៤៩៥ ដុល្លារ រហូតដល់ ៨,៣៩៥ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ បានធ្វើការសន្យាថា នឹង បញ្ជូន Lux iPhone 6 នេះបន្ទាប់ពី ៦សប្ដាហ៍នៃ ការដាក់តាំងបង្ហាញខាងលើនេះ។

ចុះប្រិយមិត្ដមាន ទន្ទឹមរងចាំទិញ ទូរស័ព្ទប្រភេទនេះ ដែរឬទេ?

រូបភាព Lux iPhone 6 



រូបភាព  iPhone 6 ធម្មតា


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]