ប្រេស៊ីល៖ មនុស្សម្នា ជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ តែពួកគេបានប្រទះឃើញ បុរស ម្នាក់ តែងខ្លួន និងដើររាំតាមដងផ្លូវ ដែល មុខ មាត់ ព្រមទាំងកាយវិការ របស់គាត់ ដូចគ្នាយ៉ាងខ្លាំង ទៅ នឹង ស្តេចចំរៀងប៉ុប Michael Jackson។

បុរសឈ្មោះ Antonio Gleidson Rodrigues រូបនោះ គឺជាអ្នកគាំទ្រ លោក Michael Jackson ដ៏ងប់ងល់ ម្នាក់ ហើយមូលហេតុ ដែលនាំឲ្យ គាត់ ចាប់ផ្តើម តុបតែងខ្លួនបែបនោះ គឺដោយសារតែ កូនសិស្ស បាន ប្រាប់ថាគាត់មាន មុខមាត់ដូចគ្នា ខ្លាំងទៅនឹង Michael Jackson។

គ្រូបង្រៀនវ័យ៣២ ជនជាតិប្រេស៊ីលខាងលើ បានធ្វើការវះកាត់ ផ្នែកខ្លះនៃមុខមាត់ របស់គាត់ ថែម ទាំងទិញ សំលៀកបំពាក់ គ្រឿងតុបតែង ខ្លួន ដែល Michael និយមប្រើ យកមកលំអ លើខ្លួនប្រាណ របស់គាត់។ បើសិនជា យើងមើល តែមួយភ្លែត អាចច្រលំ ថាគាត់គឺជា Michael ពិត ប្រាកដ។


គ្រូបង្រៀនឈ្មោះ Antonio Gleidson Rodrigues ដែលធ្វើត្រាប់តាមលោក Michael Jackson 

Rodrigues បានវះកាត់ខ្ទង់ ច្រមុះរបស់គាត់ ដើម្បីឲ្យ គាត់អាច ច្រៀង ចំរៀងដែលមាន ណោតខ្ពស់បាន (high notes) បន្ថែមពីនោះគាត់ ក៏បាន សាក់ចិញ្ចើម និងធ្វើធ្មេញពី ធម្មជាតិរបស់គាត់ ឲ្យដូចទៅ នឹង ធ្មេញរបស់ Michael។

បើទោះជាគាត់ មិនអាចសំដែង ច្រៀង រាំ ឲ្យដូច ទៅនឹងលោក Michael Jackson បាន ១០០% ក៏ពិត មែន ក៏ប៉ុន្តែគាត់បាន ចាត់ទុកថា នេះ គឺជាការលះបង់មួយ ឲ្យស្តេចចំរៀងប៉ុប ដែលជានិមិត្តរូប របស់ គាត់តាំងពីក្មេងមក ហើយវាក៏អាច ជួយឲ្យ គាត់ខ្លួនឯងទទួលបានការ ចាប់ អារម្មណ៍ ពីសំណាក់ មហាជន ផងដែរ៕





ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]