រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង ដែលជាឃាតករបាញ់ ប្រហារចំនួន៦គ្រាប់ បណ្ដាលឲ្យត្រូវ២គ្រាប់ ក្នុងខណៈពេលដែលនាង កំពុងជិះម៉ូតូឌុបម្ដាយ ទៅលេងផ្ទះបងប្អូន ។ បន្ទាប់ពីធ្វើសកម្មភា ពបាញ់ប្រហារ រួចក្រុមឃាតករទាំង នោះបាន នាំគ្នាជិះម៉ូតូ១គ្រឿងគេចខ្លួនទៅ បាត់ដោយសុវត្ថិភាព។

ករណីនេះនៅមិនទាន់ត្រូវបានគេដឹងថាជា រឿងអ្វីនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចបានដាក់ការសង្ស័យថា ជារឿងគំនុំនៅក្នុងគ្រួសារ និងអាចជារឿងស្នេហា ត្រីកោណផងដែរ ប៉ុន្តែទោះបីជាបែបណា ករណីនេះកំពុងស្ថិតនៅក្នុង ការស្រាវជ្រាវនៅឡើយ។ ហេតុការណ៍នោះបាន កើតឡើងកាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី៦ សីហា ២០១៤ នៅលើកំណាត់ផ្លូវបេតុងមួយ កន្លែងចូលវត្តអង្គតាមិញ មុខអាហារដ្ឋានកំពង់ចាម ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ គឹម សុជាតា អាយុ៣៦ឆ្នាំ នាងមិនមានមុខរបរអ្វីនោះទេ និងមានកូនប្រុសម្នាក់ និងស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ។ នាងមានទីលំនៅផ្ទះលេខ ១៩៤E2 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា និងប្រភពក្រៅផ្លូវការថា នាងមានផ្ទះមួយកន្លែង ទៀតនៅតាមផ្លូវលេខ ៥៩៨ នៅក្នុងខណ្ឌឫស្សីកែវ ។ នាងត្រូវក្រុមឃាតករបាញ់ស្រោច ចំនួន៦គ្រាប់បណ្ដាល ឲ្យត្រូវ២គ្រាប់ គឺគ្រាប់ទី១ចំត្រង់ ដើមដៃឆ្វេង ធ្លាយចូលទៅក្រោម ដោះឆ្វេង និងធ្លាយទៅចង្កេះស្ដាំ គ្រាប់ទី២ចំភ្លៅ ឆ្វេងធ្លាយពីម្ខាង ទៅម្ខាង គ្រាប់ទី៣ បាញ់សំដៅក្បាល ប៉ុន្តែចំមួកសុវត្ថិភាពមិន បានត្រូវក្បាល ជនរងគ្រោះ ឡើយគ្រាប់ទី៤ ចំក្រោមធុងសាំងម៉ូតូ គ្រាប់ទី៥ ត្រូវចំកែបម៉ូតូ ចំណែកគ្រាប់ទី៦ ខុសមិនត្រូវអ្វីទាំងអស់។

ស្ត្រីរងគ្រោះមានប្ដីឈ្មោះ ហេង សារ៉ាត់ អាយុ៥០ឆ្នាំ មុខរបរជាអ្នករកស៊ី ជំនួញឈើនៅក្នុងខេត្តរតនគីរី ប៉ុន្តែការរស់ នៅរវាងរូបនាង និងប្ដីគ្មានសេចក្ដីសុខនោះឡើយ គឺមានភាពរកាំរកូស អត់រស់នៅជុំគ្នាអស់ រយៈពេល ៣ទៅ៤ខែមកហើយ។ ដោយឡែកក្រុមឃាតករ មានគ្នា៤នាក់ ជិះម៉ូតូធុនធំ ម៉ាកCBR ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង និងមិនចាំស្លាកលេខទាំងពីរគ្រឿង ហើយអ្នកជិះម៉ូតូម៉ាកCBR ជាអ្នកបាញ់ប្រហារទៅ លើស្ត្រីរងគ្រោះខាងលើ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]