អង់គ្លេស៖ រថយន្ត Range Rover Gold ដែលមាន តំលៃថ្លៃកប់ពពក បានទៅ ចតចោល នៅតាមដងផ្លូវ ក្នុងទីក្រុង ឡុងដ៍ ដោយ ជនជាតិ អារ៉ាប់ ធ្វើឲ្យមនុស្ស ម្នាជាច្រើន នាំគ្នាភ្ញាក់ផ្អើល គ្រប់គ្នា។

  

រថយន្ត Range Rover Gold ដែលម្ចាស់ជនជាតិអារ៉ាប់របស់វាយកមកចតចោលតាមផ្លូវ

រថយន្ត ម៉ូឌែលThe Mystere នេះមាន តំលៃជាង ១,៥ សែន ផោន (២,៥សែនដុល្លារអាមេរិក) ជាប្រភេទ ម៉ូឌែលដែលថ្លៃ និងល្បី ជាង គេរបស់ អង់គ្លេស ហើយត្រូវ បានម្ចាស់ វាយកទៅតំឡើង និងកែគ្រឿង ម៉ាស៊ីននៅ House Hamann ដោយជាង ជនជាតិ អាល្លឺម៉ង់មួយរូប។

បើតាមការ ឲ្យដឹងរថយន្ត នេះត្រូវបាន គេកែ ច្រើនដងដើម្បីធ្វើ ឲ្យវាកាន់តែប្លែក ពីលក្ខណៈ ដើមរបស់ វា តាមការកុម្មង់ ពីម្ចាស់រថយន្ត។ ម្ចាស់ជនជាតិ អារ៉ាប់បានជ្រើសយក ការបំពាក់ Off-roader ដ៏ទំនើប ដែលអាចឲ្យ រថយន្តបើក កាត់គ្រួស ឬថ្មបានដោយងាយ។

រថយន្តដែល មានស្លាកលេខ ៦៦៦ នេះ បានត្រូវម្ចាស់ យកទៅចត សំញ៉ែងរាង នៅមុខសណ្ឋាគារ ដ៏ថ្លៃឈ្មោះ Wellesley Hotel នៅ តំបន់ Knightsbridge កណ្តាល ទីក្រុងឡុងដ៍។


រថយន្តម៉ូឌែលThe Mystere នេះមានតំលៃជាង ១,៥ សែនផោន

អ្នករស់ នៅតំបន់ នោះបាននិយាយ ថា ជាធម្មតា រថយន្តម៉ាក Range Rovers មិនមាន នរណា ហ៊ានចត ចោលផ្តេសផ្តាសនោះទេ បើទោះជា មានមនុស្សច្រើន គួរសមនៅទីនេះ និយមជិះវា ក៏ដោយ។ ម្ចាស់ របស់ Range Over នេះ ប្រាកដជា មានលុយច្រើន ណាស់ ហើយ ទើបគេ យកវាទៅ កែលម្អ និងស្រោប ពណ៌ មាស បែបនេះ វាមើលទៅគួរឲ្យ ទាក់ទាញខ្លាំងមែនទែន។

កាលពីឆ្នាំមុន អ្នករស់នៅ ភាគខាងលិចទីក្រុង ឡុងដ៍បាន ប្លឹងទៅអាជ្ញាធរ របស់ពួកគេដោយសារតែ មាន ការហូរចូល រថយន្តទំនើបៗ ជាច្រើន នៅក្នុងក្រុង ហើយម្ចាស់ រថយន្តទាំង នោះបើកបរ គ្មាន របៀបរបប និង បំពានច្បាប់ចរាចរណ៍ ដោយមិនបារម្ភ ពីសុវត្ថិភាព របស់នរណាម្នាក់ ឡើយ។


រថយន្តប្រភេទទំនើបៗ ដែលជិះដោយម្ចាស់ជនជាតិអារ៉ាប់

ស្រដៀងគ្នា នេះដែរ កាលពីឆ្នាំ២០១០ រថយន្តម៉ាក Koenigsegg CCXR ដែលមាន តំលៃជាង ១.២ លាន ផោន (ជាង ២លានដុល្លារអាមេរិក) និងរថយន្តម៉ាក Lamborghini Murcielago ដែល មានតម្លៃ ជាង ៣សែនផោន (ជាង ៥សែនដុល្លារអាមេរិក) ក៏ឃើញ មានវត្តមាន នៅមុខ ហាងលក់ទំនិញ Harrod ដែលជា ហាងដ៏ធំនៅ ទីក្រុងឡុងដ៍ ផង ដែរ។ គេសង្ស័យថា រថយន្តទាំង២ នេះជា កម្មសិទ្ធិរបស់គ្រួសារ រាជវង្ស របស់ប្រទេសQatar។

គេហៅ រដូវកាល នោះថា ជារដូវកាលបង្ហាញ ម៉ូតរថយន្តរបស់ ពួកអារ៉ាប់ដោយតែ រថយន្តជាច្រើន ប្រភេទ បានមានវត្តមាន ពាសពេញ ទីក្រុង មានដូចជា ម៉ាក Bugatti Veyron, Mercedes Benz McLaren SLR ជាដើម ហើយរថយន្ត និមួយៗមានតម្លៃខ្ទង់លានដុល្លា។

អ្នករស់នៅទីក្រុងឡុងដ៍ ជឿជាក់ថា ពេលរដូវក្តៅខ្លាំង នៅឯប្រទេសរបស់គេ ពួកអ្នកមានប្រាក់ច្រើន ហូរហៀរ ដែលមកពីតំបន់អារ៉ាប់មាន ដូចជា ប្រទេស Qatar, Abu Dhabi, Kuwait និង Saudi Arabia អស់ទាំងនោះយកទីនេះជាកន្លែងសំរាកលំហែកាយ និងបង្អួតរថយន្ត ថ្លៃៗរបស់គេ។

អ្នកជំនាញ និយាយថា រដ្ឋបានចំនេញជាង ៥ម៉ឺនផោន (ជាង ៨ម៉ឺនដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដោយគ្រាន់តែការយក ពន្ធផ្លូវ ពីរថយន្តប្រភេទ ទំនើបៗ ទាំងអស់ នោះ៕ 


ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]