ជប៉ុន៖ គេតែងតែ និយាយថា ឪពុកម្ដាយ ធ្វើគ្រប់បែបយ៉ាង ដើម្បី កូនជាទីស្រឡាញ់ ទោះបីជា ហត់នឿយយ៉ាង ណាក៏ដោយ ។

ក៏មិនខុសពី បុរសជាឪពុកម្នាក់ ដែលគេស្គាល់ ត្រឹមជាអ្នក រស់នៅក្នុង ប្រទេសជប៉ុនម្នាក់ បានតុបតែងមុខ គ្រប់ប្រភេទ ធ្វើយ៉ាងណា ឲ្យកូនស្រីរបស់ខ្លួន មានភាព សប្បាយរីករាយ នៅពេលដែលងូតទឹក។ យ៉ាងណាមិញ រូបភាពរបស់បុរសនេះ ដែលបានតុបតែងមុខ ទៅតាមតួអង្គ ផ្សេងៗ ត្រូវបានបង្ហោះឡើង នៅក្នុងអ៊ិនធើណេត ដែលបុរសរូបនេះផ្ទាល់ បានថតរូបទុក ដោយខ្លួនឯង (កំនត់នាទីនៅក្នុងកាមេរ៉ា ដើម្បីថតដោយស្វ័យប្រវត្ដិ) នៅពេលដែល ងូតទឹកជាមួយ នឹងកូនស្រី សំណព្វចិត្ដ។ 

ជាការពិតណាស់ គេកម្រឃើញ បុរសជាឪពុក ចេះមានភាព ថ្នាក់ថ្នម និងលួងលោម កូនខ្លួនឯងណាស់ ដែលភាគច្រើន គឺមានតែស្ដ្រីជា ម្ដាយប៉ុណ្ណោះ។ ចុះសម្រាប់ប្រិយ មិត្ដបុរសវិញ បើក្លាយខ្លួនជាឪពុក ឬបច្ចុប្បន្ន ជាឪពុកស្រាប់ហើយនោះ អាចនឹង ធ្វើរឿងបែបកំប្លុកកំប្លែង ដើម្បីឲ្យកូនមានស្នាម ញញឹមដែរឬទេ?

សូមមើលរូបភាព ទាំងអស់គ្នា៖



















ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]