អង់គ្លេស៖ តើនេះ អាចជារូបដៃព្រះ ពិតប្រាកដមែនទេ?

ជាងថតរូបម្នាក់ បានផ្ដិតយក នូវ រូបភាពដ៏មិនគួរ ឲ្យជឿមួយ ដែលបង្ហាញពី "ដៃ" តាមរយៈ ពពក នៅលើមេឃ។ តាមប្រភពព័ត៌មាន របស់អង់គ្លេស បានបង្ហាញឲ្យដឹងថា លោក David Christie អាយុ ៣៨ឆ្នាំ ដែលជាជាងថតរូប និងជាអ្នកថត យកនូវរូបភាពមួយនេះ បានបរិយាយថា គាត់ថតរូបបាន គឺនៅពេល ដែលមានខ្យល់កួច ខណៈពេលដែលមាន ពពកខ្មៅ នៅពីលើផ្ទះ របស់គាត់ ដែលផ្ទះគាត់ស្ថិត នៅក្នុងស្រុក Kent នៃប្រទេសអង់គ្លេស។ បុរសដែលមានកូន ២នាក់ និងមាន ភរិយា ឈ្មោះថា  Jodie អាយុ ៣៧ឆ្នាំ នេះបានបន្ដថា រូបគាត់ ពិតជាចូលចិត្ដ ថតរូបអាកាសធាតុជាខ្លាំង ដែលកាលពីមុន គាត់ក៏ធ្លាប់ យកទស្សនីយភាព នៅពេលដែលមាន ខ្យល់កួច កាលពីមុខផងដែរ។ 

តែសម្រាប់រូបភាពថ្មីនេះវិញ គឺមានលក្ខណៈចម្លែក ដោយសារតែឃើញ រូបភាពម្យ៉ាង ដូចជាដៃដែលមាន មាឌធំ ចេញពីក្នុងពពក ដែលរូបគាត់ផ្ទាល់ និងប្រពន្ធដែលជា ជាងថតរូបដែរនោះ យល់ថា នេះជាដៃ របស់ព្រះ។ 

ជាចុងក្រោយ លោកបន្ដថា លោកនឹងសង្ឃឹមថា នឹងបានធ្វើដំណើរជុំវិញពិភពលោក ដើម្បីទៅស្វែងរក នូវរបស់ធម្មជាតិ ដែលប្លែកៗ និងគួរឲ្យចាប់អារម្មណ៍។

ចុះសម្រាប់ប្រិយមិត្ដវិញ ? ជឿដែរឬទេ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]