ដូចជាគ្រប់គ្នា បានដឹងស្រាប់ទៅហើយ ថាថ្ងៃនេះ ជាថ្ងៃទីមួយ ក្នុងការប្រលង បាក់ឌុប សម្រាប់សិស្ស ថ្នាក់ទី១២ទាំងអស់ តាមបណ្តា ខេត្តក្រុងនិមួយៗ នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះដែរ  ចំពោះឆ្នាំនេះផ្ទាល់ តាមមណ្ឌលប្រលង និមួយៗ  គឺបានរៀបចំ វិន័យ យ៉ាងតឹងរឹង និងសុក្រិតបំផុត ចំពោះសិស្សានុសិស្ស ទាំងអស់ ដែលមានឈ្មោះ ចូលប្រលង ។ មិនតែប៉ុណ្ណោះ ក៏មានវីដេអូមួយ ដែលធ្វើឲ្យ អ្នកលេងហ្វេសបុក ទាំងអស់  បាននាំគ្នា ចែកចាយតៗគ្នា និង មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងនោះ គឺបានបង្ហាញ ពីសកម្មភាព របស់លោកគ្រូ និងអ្នកគ្រូ កំពុងតែ ធ្វើការចាប់ឆែក យកឯកសារ ពីសិស្សានុសិស្ស នៅខាងមុខមណ្ឌលប្រលងមួយកន្លែង (ដែលមិនច្បាស់ថា មានទីតាំង នៅទីណា នោះទេ)។

ជាពិសេសនោះ គឺសំណាក់អ្នកគ្រូ និងលោកគ្រូ ទាំងអស់ ក៏បាន ចាប់ស្ទាប ស្ទើរតែគ្រប់ទីកន្លែង លើដងខ្លួន របស់សិស្ស ដើម្បីធ្វើឲ្យ ប្រាកដថា សិស្សនីមួយៗ គឺគ្មានឯកសារផ្សេងៗ ចូលក្នុង បន្ទប់ប្រលង បាននោះទេ។

បើសង្កេតមើល Comment របស់មហាជន មួយចំនួន នៅក្នុងបណ្តាញហ្វេសបុក ក៏បានសរសេរដែរថា

"ពិតជាសុក្រិតណាស់"

"ធ្វើចឹង បានត្រូវ"

យ៉ាងណាមិញ ចំពោះប្រលងបាក់ឌុបឆ្នាំនេះ គឺមានលក្ខណៈតឹងតែង ពិតប្រាកដមែន ប៉ុន្តែយើងមិនអាច ប្រាកដបានថា  មានការធ្លាក់ច្រើន រឺក៏ជាប់ច្រើននោះទេ  ដូច្នេះមានតែ រង់ចាំ មើលការ ប្រកាសលទ្ធផល ទាំងអស់គ្នា។

ចង់ជ្រាបច្បាស់ ថាមានសកម្មភាព យ៉ាងណានោះ តោះទស្សនា វីដេអូនូវខាងក្រោម៖


ប្រភព ហ្វេសបុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]