អង់គ្លេស៖ បច្ចុប្បន្ន ដោយតែ បច្ចេកវិទ្យា កាន់តែទំនើប និងជឿនលឿន អ្នកជំនាញ បច្ចេកទេសផលិត បាននឹក ឃើញនូវ គំនិត ថ្មីៗ ប្លែកៗ ដើម្បីបំរើ ឲ្យសេចក្តី ត្រូវការ និងកាត់ បន្ថយការ លំបាករបស់មនុស្ស ក៏ដូច បង្កើតទីផ្សារ លក់របស់ ពួកគេ ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ មានក្រុមហ៊ុន ជាច្រើនបាន បង្ហាញ ពីគំនិត របស់ ពួកគេរៀងៗខ្លួនដើម្បីបង្កើត រថយន្តដែលអាចហោះ បាន។


រថយន្តដែលមានសមត្ថភាពអាចហោះបានដូចយន្តហោះ

លោក Dan Wareham តំណាងឲ្យ ក្រុមហ៊ុន Gilo Industries Group  របស់អង់គ្លេស ដែលជា ក្រុមហ៊ុន មួយ ក្នុងចំណោម ក្រុមហ៊ុន ជា ច្រើន ដែលគ្រោង ផលិតរថយន្ត ហោះ បាន មានប្រសាសន៍ថា ផ្នត់ គំនិត ក្នុង ការប៉ុនប៉ង បង្កើតឲ្យមានរថយន្ត ដែលអាចហោះ បាន នេះ មិនមែន ទើប គេទើបតែ នឹក ឃើញ នាពេលថ្មីៗ នេះទេ គឺវា តែងតែឋិត ក្នុងក្តីស្រមៃរបស់ មនុស្សរហូត មក។ រថយន្តដែលអាច ហោះ បាន នេះគឺអាចមាន មុខងារ២ គឺអាចបើក លើផ្លូវធម្មតា ក៏បាន ឬក៏ហោះ លើអាកាស ដូចយន្តហោះ ខ្នាតតូចក៏បាន។

"មនុស្ស បច្ចុប្បន្ន កំពុងតែរស់នៅ ក្នុងយុគសម័យ មួយដែល អាចធ្វើអ្វីបាន គ្រប់បែបយ៉ាង គ្មានអ្វីដែល ធ្វើមិន អាចទៅរួចនោះទេ ដូចជា រថយន្ត ដែល អាចហោះ នេះ វាគឺជា ក្តីស្រមៃរបស់មនុស្ស រាប់លាន នាក់" នេះបើតាម សម្តីរបស់លោក Dan Wareham ។


រថយន្តអាចហោះបាន ដែលគេឲ្យឈ្មោះថា The SkyRunner

រថយន្ត ដែលអាចហោះ បានដែលគេគ្រោង ផលិតនេះ គេបានឲ្យ ឈ្មោះថា The SkyRunner។ វាមាន សមត្ថភាព អាចហោះ ក្នុងល្បឿន 55mph (៨៩ គីឡូម៉ែត្រ) ក្នុងមួយម៉ោង ហើយវាហោះ ក្នុងរយៈ កំពស់ 15,000ft (ជាង ៤០០០ ម៉ែត្រពីដី)។

ផែនការ នៃការផលិតនេះ គឺទទួលបាន វិញ្ញាបនប័ត្រទទួល ស្គាល់សុត្ថិភាព ក្នុងការហោះហើរ ពី សហព័ន្ធ គ្រប់គ្រង ផ្នែកអាកាសចរណ៍ របស់អាមេរិក (Federal AviationAdministration) ។ ការធ្វើតេស្ត សាកល្បងលើកដំបូង នឹងប្រព្រឹត្តទៅនា១២ខែ ទៀត ហើយគំរោង ដាក់លក់នឹង ចាប់ផ្តើមនៅក្រោយ ការធ្វើតេស្ត សាកល្បង បានជោគជ័យ។

គេប៉ាន់ប្រមាណថា តម្លៃលក់របស់ រថយន្តដែល អាចហោះបាននេះ គឺអាចមានតម្លៃ ចាប់ពី £75,000 (ជាង១២៦,០០០ដុល្លារអាមេរិក)។ ទោះជា យ៉ាងណាក៏ ដោយក្រុមហ៊ុន ផលិតក៏កំពុង គិតពី ការ ហ្វឹកហាត់ដល់ អ្នកបើកបរយាន ជំនិះប្រភេទថ្មីនេះ ហើយគេរំពឹងថា រថយន្ត កូន កាត់យន្តហោះ ខាង លើគួរតែប្រើសំរាប់ តែ ការសង្គ្រោះបន្ទាន់ អ្នកធ្វើកសិកម្ម ប៉ូលីស និងកងទ័ពជាដើម៕


តើអ្នកយល់យ៉ាងណាដែលចំពោះផែនការផលិតរថយន្តប្រភេទថ្មីនេះ?

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]