បរទេស៖ ថ្មីៗនេះពិភពលោក កំពុងតែមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមេរោគមរណៈ Ebola ដែលបានសាយភាយ ទៅដល់ប្រទេសជាច្រើន ដែលបានសម្លាប់មនុស្ស អស់រាប់រយនាក់។ ទន្ទឹមនឹងការព្រួយបារម្ភនេះ គេក៏បានរកវិធីសាស្ត្រ ទប់ស្កាត់ និងការពារ កុំឲ្យឆ្លងនូវ មេរោគមរណៈ Ebola នេះផងដែរ ព្រោះតែជំងឺដ៏ កាចសាហាវនេះ គ្មានថ្នាំព្យាបាល ឬក៏វ៉ាក់សាំងបង្ការ នៅឡើយនោះទេ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រ សំខាន់ៗមួយចំនួន ក្នុងការការពារ ខ្លួនអ្នក ពីការឆ្លងនូវ មេរោគមរណៈ Ebola ៖

១. ជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ ដែលមានកើតមាន មេរោគមរណៈ Ebola ហើយពិនិត្យ និងតាមដាន រាល់ព័ត៌មាន ដែលទាក់ទង នឹងការរីករាលដាល របស់វាតាមរយៈ មជ្ឈមណ្ឌល ត្រួតពិនិត្យ ជំងឺឆ្លង ឬក៏តាមរយៈ គេហទំព័តបង្ការ ជំងឺផ្សេងៗ។

២. អនុវត្តន៍នូវ អនាម័យដៃ ជាមូលដ្ឋាន ដោយលាងដៃ ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬក៏លាងជាមួយនឹង ផលិតផល ទឹកលាងដៃ ដែលមានជាតិ អាល់កុល យ៉ាងតិច៦០%។

៣. កុំបរិភោគសាច់សត្វព្រៃ ឬសាច់ឆៅ។

៤. ជៀសវាង ការទំនាក់ទំនង ជាមួយមនុស្ស ដែលបានឆ្លងមេរោគនេះ ព្រោះតែមេរោគមរណៈ Ebola ត្រូវបានឆ្លង ដោយផ្ទាល់ តាមរយៈ ឈាម, វត្ថុរាវផ្សេងៗ, និងការប៉ះពាល់ អ្នកជំងឺផ្ទាល់ តែម្តង។

៥. ត្រូវអនុវត្តន៍តាម វិធីបង្ការដែលមាន ជាពិសេសគឺ សម្រាប់បុគ្គលិក ផ្នែកវេជ្ជសាស្ត្រ ដោយពាក់នូវ របស់ការពារ មេរោគដូចជា ស្រោមដៃ អាវវែង ម៉ាស់ និងរបាំងភ្នែកជាដើម។

៦. ទុកអ្នកដែល បានឆ្លងនូវមេរោគនេះ ឲ្យនៅដាច់ដោយដែក ពីអ្នកដទៃ។

៧. កុំប្រើប្រាស់ម្ជុល ដែលប្រើប្រាស់រួច និងលាងសម្អាត សម្លាប់មេរោគ រាល់ឧបរណ៍វេជ្ជសាស្ត្រ ដោយប្រុងប្រយ័ត្ន។

៨. កុំប៉ះពាល់ របស់របរអ្នកជំងឺ ដែលឆ្លង មេរោគមរណៈ Ebola ព្រោះសូម្បីតែសាកសព របស់អ្នកស្លាប់ ដោយសារតែមេរោគនេះ ក៏នៅតែមានផ្ទុក មេរោគដ៏កាចសាហាវ នេះដែរ៕

អនុវត្តតាមវិធី ទាំងអស់ខាងលើនេះ និងរក្សាអនាម័យខ្លួនប្រាណ ដើម្បីជៀសវាង ការឆ្លងមេរោគមរណៈ Ebola។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]