ឥណ្ឌា៖ ហេតុការណ៍គួរឲ្យរន្ធត់ តក់ស្លុតមួយបាន កើតឡើងលើ រូបក្មេង ប្រុសអាយុបីឆ្នាំម្នាក់ ដែលត្រូវបានស្ងោរទាំងរស់ ខណៈពេលដែល រឺុម៉ក់មួយគ្រឿង បានបើកមកបុកម្តាយ ក្មេងនេះ និងធ្វើឲ្យក្មេងនេះរបូត ធ្លាក់ពី ដៃម្តាយ ចូលទៅក្នុង ឆ្នាំងដាំទឹកស្ករ ដែលកំពុងតែដាំពុះ នៅលើផ្លូវ នាំឲ្យក្មេងប្រុស នេះស្លាប់ យ៉ាងអណោយអាធ៝ម ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គួរឲ្យ សង្វេគនេះ បានកើតឡើង កាលពីថ្ងៃពុធ នៅក្បែរហាងលក់ស្ករមួយ នៅតាមផ្លូវ ដ៏មមាញឹក មួយកន្លែងក្នុង ទីក្រុងដេលី ប្រទេសឥណ្ឌា ។ បើតាមការសំភាសន៍នោះ  អ្នកស្រី Pinky បាននិយាយថា ខណៈដែល អ្នកស្រី កំពុងតែឈរ ពរ កូនប្រុសរបស់ អ្នកស្រី អាយុ៣ឆ្នាំម្នាក់ ឈ្មោះ Dev នៅតាមដងផ្លូវ ខណៈនោះ ស្រាប់តែមាន រឺុម៉ក់កង់បី មួយគ្រឿង បាន បើកយ៉ាងលឿន ហើយបាន មកបុកចំ អ្នកស្រី Pinky ធ្វើឲ្យអ្នកស្រីមិន អាចទប់ ជំហរបាន ក៏នាំឲ្យ កូនប្រុស របស់អ្នកស្រី របូតចេញ ដៃពីរបស់អ្នកស្រី ហើយក៏បាន ធ្លាក់ចូលទៅក្នុង ឆ្នាំងទឹកស្ករ ដែលកំពុងតែ ដាំពុះតែម្តង ។ 

តាមប្រភពដដែលថា ភ្លាមៗនោះ អ្នកស្រីក៏បានស្រែក ហៅឲ្យ អ្នកដទៃ មកជួយដែរ ប៉ុន្តែគ្មាននរណា ម្នាក់មកជួយឡើយ ។ បន្ទាប់មក អ្នកស្រីក៏បាន លូកដៃចូលក្នុងឆ្នាំង ទឹកស្ករនោះ ហើយក៏ទាញយកកូនប្រុសនាង ចេញពីក្នុងឆ្នាំងទឹកស្ករ កំពុងតែពុះនោះ  នាំឲ្យដៃរបស់ អ្នកស្រីទាំងសងខាង ត្រូវរងរបួសរលាកដៃធ្ងន់ធ្ងរ ។  ក្រោយមក អ្នកស្រី និងកូនប្រុស ត្រូវបានគេ បញ្ជូនទៅកាន់មន្ទីរពេទ្យ Safdarjung ក្នុងទីក្រុង ដេលី ភ្លាមៗនោះ ដែរ ។ ប៉ុន្តែជាសំណាងអាក្រក់ ក្មេងប្រុសអាយុ៣ឆ្នាំនេះ បានស្លាប់ នៅក្នុងមន្ទីរពេទ្យនេះ ។


យ៉ាងណាមិញ ម្ចាស់រឺុម៉ក់ បានរត់គេចខ្លួនបាត់ ដោយទុករ៉ុម៉ក់ ចោលនៅ កន្លែងកើតហេតុការណ៍នោះ ហើយប៉ូលីសឥណ្ឌា គឺពិបាកក្នុងការស៊ើបអង្កេតចាប់ខ្លូនម្ចាស់ រឺុម៉ក់នេះណាស់ គឺដោយសារតែម្ចាស់រឺុម៉ក់នេះ មិនបានចុះ បញ្ជីឈ្មោះក្នុងការិយាល័យ គមនាគមន៍ក្នុងក្រុងនោះទេ។

ស្របពេលជាមួយគ្នានេះ ក្រុមគ្រួសារក្មេងប្រុស ដែលបានស្លាប់នេះ បានមកប្រមូលផ្តុំគ្នា ធ្វើ បាតុកម្មតវ៉ា នៅពីមុនប៉ុសិ៍្តប៉ូលីសក្នុងក្រុង ដោយទាមទារឲ្យប៉ូលីស ចាប់ខ្លួនជនបង្កហេតុជា ម្ចាស់រឺុម៉ក់ឲ្យឆាប់រហ័ស  ហើយពួកគេថែមទាំងនឹង ចោទប្រកាន់ ដល់ហាងលក់ស្ករ ដែលបានដាំទឹកស្ករ នៅលើ ផ្លូវសាធារណៈ ដែលនាំឲ្យកើតសោកដកម្មនេះ ផងដែរ ៕


គួរបញ្ជាក់ដែរថា រឺុម៉ក់កង់បីនៅឥណ្ឌា បានកើនឡើងជាលំដាប់ តាំងពីឆ្នាំ២០០៨ ដោយពុំមានបានចុះបញ្ជីត្រឹមត្រូវនោះទេ ប៉ុន្តែ ក្រោយពីកើតរឿងហេតុនេះ រដ្ឋាភិបាលឥណ្ឌាបានចេញច្បាប់ថ្មី ដោយមានការកំនត់ ចំនួនអ្នកជិះលើរឺុម៉ក់ និង ល្បឿននៃការបើកបរ រឺុម៉ក់កង់បី នៅក្នុងទីក្រុង ដេលីផងដែរ ៕ 



រូបភាពៈ រឺុម៉ក់កង់បី នៅឥណ្ឌា និង ម្តាយនៃក្មេងប្រុសអាយុ៣ឆ្នាំដែលជាជនរងគ្រោះនេះ 

 

ប្រភព ៖ Dailymail

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]