ប្រេស៊ីល៖ នាពេលនេះ ក្រុមស្ថាប័ន ប៉ូលីស នៃអាម៉ាសូន បានដោះស្រាយ បញ្ហា ទៅលើ ការសម្លាប់ មនុស្សយ៉ាងសាហាវ ព្រៃផ្សៃ កាលពីដើម ខែកក្កដា ឆ្នាំ ២០១៤មុននេះ នៅក្នុងតំបន់ដាច់ ស្រយាលនៃ Manaus ដែលនៅក្នុងនោះក៏ បានបង្ហាញពី វីដេអូមួយខ្សែ ដែលដៃគូឃាតករ ឆ្លៀតថតទុក នៅពេលដែលបាញ់ សម្លាប់ជនរងគ្រោះ ផងដែរ។

យ៉ាងណាមិញ វីដេអូដែលមាន រយៈពេល ៣០វិនាទី បានបង្ហាញឲ្យឃើញ ពីបុរសម្នាក់ លុតជង្គង់ (ជនរងគ្រោះ) ខណៈពេលដែល មាននារីម្នាក់ និងបុរសជាបក្សពួក ២នាក់ទៀត បានប្រើប្រាស់កាំភ្លើង បាញ់ជនរងគ្រោះ យ៉ាងស្ដែងតែម្ដង។ គួរបញ្ជាក់ថា មូលហេតុដែលបណ្ដាល ឲ្យជនល្មើស ដែលប៉ូលីសចាប់ ខ្លួនបានម្នាក់ ឈ្មោះថា Luciana Ferreira da Silva អាយុ ៣៤ឆ្នាំ ដែលកាលពីមុន ធ្លាប់ជាប់គុកដែរនោះ បានបំភ្លឺឲ្យដឹងថា ដោយសារតែ ជនរងគ្រោះ  Silvio Henrique Batista អាយុ ៣១ឆ្នាំនេះ ជំពាក់ប្រាក់ជាង ៥០,០០០ ដុល្លារអាមេរិក តែមិនព្រមសងប្រាក់ ដូចនេះ ជនល្មើសក៏បាញ់សម្លាប់ តែម្ដង។ 

សម្រាប់ពេលនេះ ជនល្មើស ត្រូវបានបញ្ជូនទៅកាន់ តុលាការ ខណៈពេលដែល បក្សពួកដទៃទៀត ប៉ូលីសពុំទាន់ធ្វើការចាប់ខ្លួន នោះទេ៕

សូមទស្សនាវីដេអូ៖


ប្រភពពី ឡាយលីច

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]