ហុងហ្ការី៖ វីដេអូដ៏គួរ ឲ្យស្ងើចសរសើរ មួយត្រូវបាន គេបង្ហោះចូលក្នុង YouTube ដែលបង្ហាញពី ទិដ្ឋភាពនៃ សត្វខ្លាឃ្មុំប្រភេទ Grizzly បានជួយស្រោចស្រង់ ជិវិតសត្វក្អែក មួយក្បាលដែល រៀបនឹងដាច់ខ្យល់ ទៅហើយដោយ សារតែលង់ទឹក។

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងសួនសត្វ Budapest នៃប្រទេសហុងហ្ការី (Hungary) និងត្រូវថតបាន ដោយអ្នកទេសចរ នៅទីនោះពេល ដែលរូបគេបាន ឃើញហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ ផ្អើលបែបនេះ។


យោងតាមវីដេអូ យើងនឹងឃើញថា សត្វក្អែកមួយក្បាល នោះបានធ្លាក់ ចូលទៅក្នុង ស្រះទឹកនៅកន្លែង ដែលខ្លាឃ្មុំមួយក្បាល នោះរស់នៅ ហើយវាបាន ប្រឹងប្រែងទទះស្លាប ដើម្បីងើបចេញ ពីស្រះទឹកនោះ តែយ៉ាងណាក៏ដោយ វានៅតែមិន អាចងើបផុត ពីទឹកបានឡើយ។

បន្តិចក្រោយមក វាហាក់ដូចជា អស់កម្លាំងហើយ ក៏ចាប់ផ្តើម លិចចូលទៅក្នុងទឹក តែសំណាងល្អ សត្វខ្លាឃ្មុំដ៏ មានចិត្តមួយនេះ បានឃើញហើយ ក៏ជួយស្រង់សត្វក្អែក នោះឲ្យផុត ពីទឹកមកវិញ និងបានគេច ផុតពីសេចក្តីស្លាប់។

វីដេអូនេះបាន បញ្ជាក់ឲ្យ ឃើញថាសូម្បី តែសត្វខ្លាឃ្មុំ Grizzly ដែលជាប្រភេទ សត្វកាចសហាវមួយ ក៏វានៅមាន ចិត្តមេត្តានិង ចេះជួយស្រោចស្រង់ ជិវិតរបស់សត្វ ដទៃដែល កំពុងជួបគ្រោះថ្នាក់ នៅនឹងមុខ របស់វា៕

ចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាវីដេអូ ទាំងអស់គ្នា៖




តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]