យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យក្មេងម្នាក់ បានឈឺចុកចាប់យ៉ាងខ្លាំង បន្ទាប់ពីត្រូវសត្វឆ្កែប្រភេទ Mastiff មួយក្បាល ខាំដាប់ប្រដាប់ភេទ ខណៈកំពុងឈរជជែកលេង ជាមួយអ្នកជិតខាង។

បុរសវ័យក្មេង ដែលត្រូវសត្វឆ្កែ ខាំដាប់ប្រដាប់ភេទនោះ មានឈ្មោះថា Yang រស់នៅក្នុងទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន។ ចំនែកឯសត្វឆ្កែ ដែលខាំលោក Yang នោះ គឺជាឆ្កែ របស់អ្នកជិតខាងលោក Yang ដែលកំពុងឈរជជែកលេងជាមួយគាត់។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ លោក Yang បានឈរជជែកលេង ជាមួយអ្នកជិតខាងម្នាក់ ខណៈពេលនោះ សត្វឆ្កែអ្នកជិតខាងនោះ ក៏បានរត់មក សង្គ្រប់ពីលើលោក Yang និងបានខាំគាត់ ដាច់ប្រដាប់ភេទ តែម្តង។ យ៉ាងណាក៏ដោយ នេះដោយសារតែ អ្នកជិតខាងនោះ មិនបានដាក់ច្រវ៉ាក់.ក សត្វឆ្កែនោះ។

ក្រោយពេលកើតហេតុ ទាំងម្ចាស់ និងសត្វឆ្កែ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បើតាមសម្តីគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា «នៅពេលដែលគេបញ្ជូនគាត់ (លោក Yang) មកដល់ ខោរបស់គាត់ប្រឡាក់សុទ្ធតែឈាមតែម្តង រីឯប្រដាប់ភេទរបស់គាត់ ក៏ត្រូវបានឆ្កែ ខាំដាច់ផងដែរ។»

ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាសំណាងល្អរបស់លោក Yang ដោយសារតែប្រធានផ្នែកវះកាត់ លោក Liao Guolong អាចធ្វើការតភ្ជាប់ប្រដាប់ភេទ ឲ្យលោក Yang វិញបាន នៅក្នុងថ្ងៃកើតហេតុនោះដដែល៕


ប្រភេទឆ្កែ Mastiff (រូបតំណាង)

ប្រភព ៖ Metro

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]