ភ្នំពេញៈ តារាសម្តែង ស្រីជើងចាស់ អ្នកនាង បូនីតា ដាដេណា កាលពីពេលថ្មីៗនេះ បានសម្ដែងកំហឹង យ៉ាងចាស់ដៃ ជេរប្រទិចទៅ លើអ្នកបន្លំ បង្កើត Account Facebook ដាក់ឈ្មោះរបស់ នាងជាភាសាខ្មែរ ក្នុងន័យមានចេតនា ធ្វើឲ្យប៉ះពាល់ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង។

អស់រយៈពេល ជាច្រើនឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង បូនីតា ដាដេណា ចូលប្រឡូកសិល្បៈ តែនាងមិនដែល ប្រើពាក្យក្រេវក្រោធ មិនសមរម្យ បង្ហាញជាសាធារណៈម្តងណាឡើយ ទើបតែពេលនេះ នាងបានរំលេច សារជាភាសាខ្មែរ ដោយសរសេរ ជេរប្រទេច ទៅលើអ្នកបន្លំ Account Facebook នាងយកទៅលេង និងមានចេតនា ធ្វើឲ្យនាងខូចឈ្មោះ ។ តាមសារនោះបាន សរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ មានកំហឹងឡើង ហុយផ្សេង តាមត្រចៀក និងសរសេរទាំងកំហឹង ឆេះងំពេញទ្រូង ។

"អាចោរ រន្ទះបាញ់ខែចែត្រណា វាដើរយក Account បន្លំចុះនិយាយ ផ្តេសផ្តាស ខ្លាំងណាស់ សូមបងប្អូន កុំយល់ច្រលំ Account Facebook (បូនីតា ដាដេណា) នេះ មិនមែនរបស់ខ្ញុំទេ ហើយបើបងប្អូនស្គាល់វា ថាជាអាណាសូមជួយ សួរវាផងថា តើអំបែងក្បាលវាហ្នឹង ? ត្រូវនឹងស្បែកជើង កែង របស់ Bonita Dadena លេខប៉ុន្មាន....?" ។

នៅក្នុងសារនោះ បានសរសេរទៀតថា "សូមជូនពរវា ឲ្យឆាប់ងាប់តៃហោង ដោយរកខ្មោចមិនឃើញ សូមបងប្អូនជួយ share ផង អាណិត ម៉ែវាណាស់ ខំបង្កើត វាមកឲ្យងាប់តន់ហន់(ទាន់ហន់) ដូចខ្មោចឆ្កែ ដោយត្រូវបណ្តាសារពីខ្ញុំ ។ អារស់មិនរស់ ងាប់មិនងាប់នេះ ..ខួរជាកូនប្រុសអើត (ឥត)អំបែងក្បាល មកអាសត្វនរក…! "។

តាមសម្តីខាងលើនេះ តារាសម្តែង តួកាចឆ្នាស់ឆ្នើម អ្នកនាង បូនីតា ដាដេណា បានបញ្ជាក់ច្បាស់ថា នាងពិតជាមាន កំហឹងខ្លាំងណាស់ ចំពោះជនម្នាក់នោះ ដែលបន្លំយកឈ្មោះ របស់នាង ទៅលេងក្នុង បណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យបង្ខូច កិត្តិយសនាង។ បូនីតា ដាដេណា ត្រូវបានគេដឹងថា នាងជាតារាសម្ដែងមួយរូប បានចេញមុខចេញមាត់ យ៉ាងពេញទំហឹង គាំទ្រនយោបាយរបស់ គណបក្សសង្គ្រោះជាតិ ដោយមិនខ្លាចរអា ពីការគំរាមកំហែង ដល់អាយុជីវិតអ្វីឡើយ។

អ្នកដែលបន្លំ Account Facebook របស់នាង ត្រូវគេមើលឃើញថា បានបញ្ចេញមតិធ្ងន់ៗ ពាក់ព័ន្ធនឹងសកម្មភាព នយោបាយ ដែលនាងបានប្រឡូក នាពេលកន្លងមក ទាំងដែលនាងមិន បានដឹងខ្លួនទាល់តែសោះ ។ មូលហេតុនេះហើយ បានជាធ្វើឲ្យ បូនីតា ដាដេណា ក្ដៅចុងច្រមុះ បញ្ចេញកំហឹងយក ម៉ាឈ្នះដៃតែម្ដង ។ យ៉ាងណាមិញ LookingTODAY មិនអាចទាក់ទងទៅ តារាស្រី បូនីតា ដាដេណា ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]