ចិន៖ បន្ទាប់ពី ស្ដេចស្វា បានត្រលប់មកវិញ ក្នុងខ្សែភាពយន្ដ ថាំងចេងទៅចំលងធម៌ គេក៏ប្រទះឃើញ បុរសម្នាក់ ស្លៀកពាក់ និង មានអត្តចរិត ដូចជា ស្ដេចស្វានេះ ទំលើ ដើមឈើ មួយដើម នៅលើផ្លូវ  Yanjiang ក្នុងទីក្រុង Guangzhou នៃខេត្ដ Guangdong ដែលពិតជា បង្កភាពភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងប្រជាជននៅ តំបន់នោះ។

យោងតាម ប្រភពព័ត៌មាន របស់សៀងហៃ បានឲ្យដឹងថា បុរសដែលដើរតួ ជាស្ដេចស្វា ឬស៊ុនអ៊ូខុននេះ មានឈ្មោះថា ឈិន។ តាមរយៈការសំភាសន៍ ដោយផ្ទាល់ បានឲ្យដឹងថា ដោយសារតែ ក្រុមគ្រួសារ របស់គាត់ ពិបាកនឹង ប្រាក់ចំណូល ដូចនេះ គាត់ ក៏មកសម្ដែង ជាស្វាស៊ុនអ៊ូខុននេះ ដើម្បីរកប្រាក់កម្រៃ បន្ដិចបន្ដួច ពីជំនាញមួយនេះ។ យ៉ាងណាមិញ លោក ឈិន មួយរូបនេះ តែងតែមក ធ្វើការសម្ដែងបែបនេះ ជារៀងរាល់ថ្ងៃ ដែលនៅក្នុងនោះ គាត់ក៏បានវារឡើង ទៅលើទីខ្ពស់ ផងដែរ។ 

គួរបញ្ជាក់ថា នៅក្នុងនោះ ក៏មាន អ្នកដំណើរ ជាច្រើន នាំគ្នាថតរូប ដ៏ក្រមិចក្រមើម របស់គាត់ផងដែរ។

ចុះសម្រាប់ប្រិយមិត្ដ នឹងហ៊ានប្រើប្រាស់ ជំនាញមួយនេះ ដើម្បី រកប្រាក់ចំណូល ដែលបាន ត្រឹមតែបន្ដិចបន្ដួចដែរ ឬទេ?






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]