អាមេរិក៖ សួនសត្វមួយកន្លែង នៅក្នុងតំបន់ Broken Arrow នៃសហរដ្ឋអាមេរិក បានបង្កើតកម្មវិធី មួយ ដែលអាច ឲ្យក្មេងៗប៉ះពាល់ និងចុះ ហែលក្នុង អាងទឹកមួយ ជាមួយនឹងសត្វក្រពា ជាច្រើនក្បាល។


កម្មវិធីមួយនេះ មានឈ្មោះថា Zoo To You Scheme ត្រូវបានបង្កើត ដោយបុគ្គលិកនៃ សួនសត្វ Safari’s Sanctuary ក្នុងគោលបំណង ឲ្យក្មេងៗក៏ដូចជា មនុស្សចាស់ ផ្សេងទៀតបាន យល់ពីតម្លៃនៃ ជិវិតរបស់សត្វ ទាំងនេះ និងចង់ទាក់ទាញ ឲ្យពួកគេងាក មកចាប់អារម្មណ៍ លើសត្វប្រភេទនេះ ឲ្យបានកាន់ តែច្រើន។

អ្នកនាំពាក្យ នៃសួនសត្វនេះ បាននិយាយថា “ការបង្កើត កម្មវិធីនេះឡើង គឺដើម្បីរៃអង្គាស ប្រាក់ដើម្បីយក ទៅជួយសង្រ្គោះ សត្វជាច្រើន ព្រោះថាពួកវា ត្រូវការអាហារ, ជម្រកនិង បរិស្ថានល្អ ដើម្បីរស់នៅ”។

យ៉ាងណាមិញ កម្មវិធីនេះបាន ធានានូវសុវត្ថិភាព ចំពោះក្មេងៗពី ប្រភេទសត្វ កាចសាហាវ មួយនេះ ដោយពួកគេបាន ចងមាត់សត្វ ក្រពាទាំងនោះ និងជ្រើសរើសយក សត្វដែលមាន ទំហំតូចល្មម តែប៉ុណ្ណោះដើម្បី អាចឲ្យក្មេងៗ ប៉ះពាល់និង មានភាពរីករាយ ក្នុងការហែល ទឹកលេងកំសាន្ត ជាមួយនឹងពួកវា។



ទោះយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់ ក្មេងៗដែលបាន ចុះហែលទឹក នៅក្នុងអាង ជាមួយសត្វក្រពា ជាង២០០ក្បាលនោះ បានបង្ហាញពី អារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ អំពីគ្រោះថ្នាក់ ជាយថាហេតុណាមួយ ដែលអាចកើតឡើង ចំពោះកូនៗរបស់ ពួកគាត់។

លើសពីនេះទៀត បន្ទាប់ពីកម្មវិធី នេះបញ្ចប់ភាព ចម្រូងចម្រាសជាច្រើន ក៏បានចោទ ទៅលើសួនសត្វមួយ កន្លែងនេះដោយសារ មានការយល់ ឃើញថាកម្មវិធី នេះបានបំពាន យ៉ាងធ្ងន់ធ្ងរ ទៅលើសត្វនិង មិនបានគិតគូរ ទៅដល់សុវត្ថិភាព របស់ក្មេងៗទាំងនោះ៕

សូមទស្សនា វីដេអូទាំង អស់គ្នាអំពី ទិដ្ឋភាពនៃ កម្មវិធីហែលទឹក ជាមួយសត្វក្រពា៖




តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]