ហ្វេសប៊ុក៖ ប្រិយមិត្តដែលបាន លេងបណ្តាញសង្គម Facebook ច្បាស់ជាបានស្គាល់ PeyPey Dy ដោយសារភាព ប៉ិនប្រសប់ក្នុងការ និយាយឌឺដង ដាក់គ្នា ព្រមទាំងការ សម្តែងជា វីដេអូឃ្លីបខ្លីៗ ក្នុងលក្ខណៈ ក្រម៉ិចក្រមើម និងគួរឲ្យ អស់សំណើច។

តែថ្មីៗនេះ PeyPey Dy បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ម្តងទៀតហើយ ដោយសារ MV ចម្រៀងមួយ ដែលច្រៀងយ៉ាងពិរោះ និងសម្តែងដោយ ខ្លួនលោកផ្ទាល់ តែម្តង ដែលមានចំណងជើងថា “ខ្ញុំផ្តើមស្រលាញ់ គេផ្តើមអស់ចិត្ត”។

វីដេអូចម្រៀងនេះ បានបង្ហាញពី ក្តីស្រឡាញ់ ស្មោះស្ម័គ្ររបស់ បុរសម្នាក់ ដែលសម្តែងដោយ PeyPey Dy មានទៅលើ នារីជាសង្សារ ដែលរូបគេហ៊ាន លះបង់អ្វីគ្រប់យ៉ាង ដើម្បីនាង។ លើសពីនេះទៀត ក៏បានបង្កប់ នូវអត្ថន័យដែល PeyPey Dy តែងតែជួបផ្ទាល់ នោះគឺមនុស្ស ភាគច្រើនយល់ច្រឡំ ថារូបគាត់ជា មនុស្សខ្ទើយ (ប្រុសស្រឡាញ់ប្រុស)។

ថ្វីត្បិតតែ PeyPey Dy មិនមែនជា តារាចម្រៀងអាជីព តែគេក៏អាច ច្រៀងនិងសម្តែង បានយ៉ាងល្អ នៅក្នុងបទមួយនេះ។ យើងនឹងរង់ ចាំមើលថា តើចម្រៀងមួយបទ នេះអាចទទួល បានការគាំទ្រ ពីទស្សនិក ខ្លាំងយ៉ាងណាដែរ៕

ចង់ដឹងថា តើចម្រៀងនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖



ប្រភព៖ ហ្វេសប៊ុក

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy