អាមេរិក៖ ស្រ្តីម្នាក់ខឹងចិត្តខ្លាំងពេក បានយក សាំងទៅចាក់ដុតបុរសជា ប្តីចុងខ្លូនទាំងរស់ ដោយសារតែ ហ៊ានរំលោភ កូនស្រីដើមរបស់ គាត់ ខណៈបុរសជាប្តីនេះ នឹងត្រូវជាប់ទោសលើ ករណីរំលោភកូនស្រីចុង ខ្លួនឯង រីឯស្រ្តីជាម្តាយនេះ គឺត្រូវជាប់ទោស ពីបទប្រើប្រាស់ អំពើហិង្សា ផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Vincent Phillips  វ័យ៥២ឆ្នាំ បានត្រូវស្រ្តី ជាប្រពន្ធ វ័យ៤០ឆ្នាំ ឈ្មោះ Tatanysha Hedman បានយកសាំង ទៅចាក់ដុត លើបុរសជាប្តី ខណៈពេលបុរសជាប្តី រូបនេះ កំពុងតែដេកលង់លក់នោះ ។ បន្ទាប់មក លោក Vinchet ដែលត្រូវបាន ភ្លើងឆេះនិង របួសពេញ ខ្លួននោះ ក៏ភ្ញាក់ដឹងខ្លួន និងបានរត់ឡើងលើឡាន ហើយ បើកឡាន ទៅកាន់កន្លែងលក់ ទំនិញនៅតាមផ្លូវ ដើម្បីសុំអង្វរ ឲ្យអ្នកដទៃជួយគាត់ផង ។

ក្រោយមក ប៉ូលីស ក៏បានទៅដល់ហាងទំនិញ និងជួយសង្រ្គោះលោក Vinchet  បន្ទាប់មក គាត់បានប្រាប់ ប៉ូលីសថា ប្រពន្ធរបស់គាត់បាន ដុតខ្លួន របស់ គាត់ ។ ប៉ូលីសក៏ ទៅចាប់ខ្លួន អ្នកស្រី Phillips ដែលបានដុតប្តី របស់ខ្លួនឯង ហើយអ្នកស្រី ក៏បានសារភាពថាពិតជា បានដុតប្តី ចិត្តអប្រិយ នេះមែន ពីព្រោះ ប្តីចុងចិត្តអប្រិយ នេះ ហ៊ាន រំលោភកូនស្រី អាយុទើប ៧ឆ្នាំ របស់គាត់ ដែលត្រូវ ជាកូនចុង របស់បុរស នេះ ផងដែរ។  អ្នកស្រីក៏បាននិយាយ ប្រាប់ ប៉ូលីសបន្តទៀតថា គាត់ដុតប្តី ចិត្តអប្រិយនេះ វាគឺប្រសើរជា ជាង បាញ់ប្តីនេះ ឲ្យស្លាប់ ពីព្រោះ គាត់ចង់ឃើញ ប្តីម្នាក់នេះ ទទួលនូវផ្តល់ អាក្រក់វេទនា បែបនេះ ។  

យ៉ាងណាមិញ ផលអាក្រក់ពិតជាទទួល កម្មពៀរមែន ក្រោយពីមានការស៊ើបអង្កេត ច្បាស់លាស់មក បុរសជាប្តីចុង ចិត្តតិរិច្ឆាន ដែលកំពុង នៅព្យាបាលរបួស ក្នុងមន្ទីរពេទ្យនោះ ត្រូវប៉ូលីស ចោទប្រកាន់ លើបទល្មើស ព្រហ្មទណ្ឌពីបទ រំលោភ ក្មេងស្រីដែលត្រូវជា កូនចុងខ្លួនឯង ខណៈដែល ស្រ្តីជាម្តាយនេះ ក៏ត្រូវបានប៉ូលីស ផ្តន្ទាទោសផងដែរ ។ 


រូបភាពៈ Tatanysha ស្រ្តីជាម្តាយ ដែលបានដុតប្តីចុងខ្លួនឯង 


រូបភាពៈ បុរសជាប្តីចុងខណៈពេលចូលក្នុងហាងទំនិញ ហៅឲ្យគេជួយ

ប្រភព៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]