ចិន៖ ប៉ុន្មានថ្ងៃ នេះមានការប្រកួត ដ៏ចម្លែកមួយដែល កំពុងផុសផុលខ្លាំង ក្នុងស្រទាប់ យុវតីចិន គឺការនាំគ្នា ថតរូបដោយខ្លួនឯង (Selfie) លើកដៃ បង្ហាញ រោមក្លៀក។


រូបថតយុវតីចិនមួយរូបដែលថតបង្ហាញរោមក្លៀកនៅលើបណ្តាញសង្គមចិន ឈ្មោះ Weibo

រូបភាពជាច្រើន សន្លឹកត្រូវ បានគេឃើញ បង្ហោះយ៉ាង ព្រោងព្រាតនៅ លើបណ្តាញ សង្គមដ៏ធំ របស់ចិន មានឈ្មោះថា Weibo ដែលរូបភាព និមួយៗ សុទ្ធតែ បង្ហាញពីនារីវ័យ ក្មេងជំទង់ៗ ថតលើដៃបញ្ចេញ រោមក្លៀករបស់ខ្លួន ដោយគ្មានខ្មាសអៀនអ្វី ទាំងអស់។ មូលហេតុដែល នាំឲ្យ ពួកនាងធ្វើ ដូច្នេះគឺដើម្បី ចូលរួមការប្រកួតមួយ ដែលគេឲ្យឈ្មោះថា “នារីមិនកោររោមក្លៀក (Girls not plucking their armpit hair)” ក្នុងគោលបំណង ជំរុញពួកនាងឲ្យមាន សេចក្តីក្លាហាន នៅក្នុងសង្គម និងលើកទឹកចិត្តឲ្យមាន ការរក្សាអ្វីដែល ជាលក្ខណៈធម្មជាតិ របស់នាង។

មកទល់នឹងពេលនេះ រូបថតជាងរាប់ពាន់ សន្លឹកត្រូវបាន យុវតីជាច្រើនបង្ហោះ លើបណ្តាញសង្គម Weibo ហើយមានអ្នក ចូលទៅមើល (View) ជាង ២៨ លានដង ឯណោះ។

ស្រដៀងគ្នា នេះដែរ កាលពីខែមុន ក៏មានការប្រកួត ដែលរៀបចំដោយ ក្លឹបមួយដែលមាន ឈ្មោះថា Hairy Legs គឺគេជំរុញឲ្យនារីៗ រូបណា ដែលមាន រោមជើងវែង បង្ហោះរូបភាព របស់ខ្លួននៅ លើបណ្តាញ សង្គម។

រីឯនៅសាកលវិទ្យល័យ Arizona សហរដ្ឋអាមេរិក ឯណេះវិញ ក៏មានការបន្ថែមពិន្ទុដល់ សិស្សស្រី រូបណាដែលមិនកោរ រោមក្លៀកពេញ មួយ ឆមាស។ ការធ្វើបែបនេះគឺធ្វើទៅតាម គំនិតរបស់ លោកស្រី សាស្ត្រាចារ្យ Breanne Fahs ដែលគាត់ចង់ឃើញ សិស្សទាំងអស់ ក្លាហានក្នុងការ ប្រឈម មុខទៅនឹង សង្គម។

រឿងដាច់ដោយឡែកមួយទៀត កាលពីដើមឆ្នាំកន្លងទៅនេះ ជាងថតរូប ដ៏ល្បីល្បាញនៃទីក្រុងLondon  ប្រទេសអង់គ្លេស គឺលោក Ben Hopper បានធ្វើការ ជ្រើសរើសយកតែ តារាម៉ូឌែល និងតារាសម្តែង ណា ដែលមានរោមក្លៀក និងរោម នៅលើខ្លួន វែងៗតែប៉ុណ្ណោះ៕ 



តើអ្នកយល់យ៉ាងណាដែរចំពោះការជំរុញមិនឲ្យនារីកោររោមក្លៀកបែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]