រុស្ស៊ី ៖នៅពេលដែលអ្នក មិនអាចមានលទ្ធភាព ធ្វើដំនើរទៅ សមុទ្រនៅរដូវក្តៅនេះ អ្នកប្រាកដជាចង់មាន អាងហែលទឹកនៅផ្ទះ របស់ខ្លួនផ្ទាល់ហើយ។ ចំនែកឯ ក្មេងប្រុសជនជាតិ រុស្ស៊ីទាំងពីរនាក់នេះ វិញ បានសំរេចបំណងប្រាថ្នាខ្លួនឯង ដោយ យកបន្ទប់ទទួលភ្ញៀវ ធ្វើជាអាងហែលទឹក យ៉ាងសប្បាយរីករាយ។

ដោយសារតែអាកាសធាតុ បានកើនទៅដល់ ៣៤ អង្សាសេ ធ្វើឲ្យក្មេងប្រុសទាំងពីរនាក់នេះ មានអារម្មណ៍ស្អុះស្អាប់ ចង់ហែលទឹក  ពួកគេក៏បាន យកបន្ទប់ទទួលភ្ញៀវ ធ្វើជាអាងហែលទឹក ដោយប្រើប្រាស់តែ ថង់ប្លាស្ទិក និង ស្កុតបិត តែប៉ុណ្ណោះ។

បន្ទាប់ពីរូបភាពហែលទឹករបស់ ពួកគេត្រូវបានបង្ហោះ ចូលបណ្តាញសង្គម កាលពីយប់មិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពីអ្នកប្រើប្រាស់ បណ្តាញសង្គម យ៉ាងខ្លាំង ដោយសារតែ ពួកគេហែលទឹក យ៉ាងសប្បាយរីករាយ ក្នុងអាងហែលទឹក ដែលធ្វើចេញពី បន្ទប់ទទួលភ្ញៀវ ហើយថែមទាំង លើកមេដៃឡើង ដោយបញ្ជាក់ថា ពួកគេពេញចិត្ត នឹងអាងហែលទឹក នេះណាស់។

ខណៈពេលដែលក្មេងប្រុសទាំងពីរនាក់នេះ ហែលទឹកយ៉ាងសប្បាយរីករាយ ក្នុងអាងហែលទឹក ដែលមានលក្ខណៈច្នៃប្រឌិតនេះ គឺថាតើពួកគេនឹង យកទឹកដ៏ច្រើននេះចេញ ដោយរបៀបណា ។ ចំនែកឯទឹកដ៏ ច្រើនបែបនេះ គឺត្រូវការទុយោបូមទឹក ដើម្បីយកវាចេញ ប៉ុន្តែវាហាក់ដូចជា ក្មេងប្រុសទាំងពីរនាក់នេះ មិនមានឧបករណ៍នេះទេ។អ្វីដែលសំខាន់ទៀតនោះ គឺគេមិនបាន ដឹងច្បាស់ថា ពួកគេបានទទួលការអនុញ្ញាត ពីម្ចាស់ផ្ទះហើយឫនៅទេ ដើម្បីបង្កើតអាង ហែលទឹកនេះ ប៉ុន្តែ ការធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិ គឺមិនអាចទៅរួចទេ។

យ៉ាងណាមិញ មនុស្សមួយចំនួន បានសរសេររថា ពួកគេពិតជាមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យខ្លួនត្រជាក់ ខណៈពេលអាកាសធាតុក្តៅ រីឯអ្នកខ្លះទៀត សរសេរថា ពូកគេជាមនុស្សឆ្កូតទៅវិញ។ អ្នកប្រើប្រាស់ បណ្តាញសង្គម ម្នាក់ទៀតបានសរសរថា “តាមរយៈរូប ភាពនេះវិញ ជំរៅទឹក ដែលមានក្នុងអាងនេះ គឺប្រហែលជាកន្លះម៉ែត្រ ដែលមានន័យថា វាមានទម្ងន់ កន្លះតោន ក្នុង មួយម៉ែត្រការ៉េ។ ខ្ញុំឆ្ងល់ណាស់ថា អ្នកជិតខាងនឹង ចេញមក ស្តីបន្ទោសឲ្យពួកគេទេ”។  ចំនែកអ្នកផ្សេង បានបន្ថែមថា គាត់សង្ឃឹមថា ព្រីអគ្គិសនី នៅឆ្ងាយពីទឹក ហើយ កាត់ក្រចកឲ្យ ខ្លីសិន មុនចូលចុះហែលទឹក ព្រោះខ្លាចក្រចកមុត ថង់ប្លាស្ទិក ពិតជាលំបានមិនខាន។ ក្នុងនោះដែរ មតិភាគច្រើន បានសរសេរថា សូមកុំព្យាយាម ធ្វើបែបនេះ នៅផ្ទះ៕






ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]