ថៃ៖ អ្នកបើកបររថយន្ដម្នាក់ ពិតជាមានសំណាង ដែលមិនបាន បាត់បង់ជីវិត បន្ទាប់ពី បើករថយន្ដធ្លាក់ពី លើស្ពាន កាលពី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៤ មុននេះ។

យ៉ាងណាមិញ ទីតាំងដែលមានគ្រោះថ្នាក់ ចរាចរណ៍នេះ គឺនៅក្នុងប្រទេសថៃ តែទីតាំងជាក់លាក់ មិនត្រូវ បានបញ្ជាក់នោះទេ តែតាមវីដេអូ ដែលបានបង្ហោះ ឡើង បានឲ្យឃើញ ពី រថយន្ដមួយគ្រឿង ដែលស្ថិតនៅលើស្ពាន ដែលកំពុងតែ បត់ក្រោយនោះ គឺ បានធ្លាក់ចុះ មកក្រោម ស្ដែងៗតែម្ដង។ ជាធម្មតា នៅក្នុងស្រុកថៃ ប្រសិនជាអ្នកបើក រថយន្ដ ចង់ត្រលប់ក្រោយ ឬ ទៅផ្លូវនៃ ម្ខាងទៀត គឺត្រូវតែបើក ឡើងទៅលើស្ពាន ជិះមួយជុំ និងចុះមកវិញ មិនអាចចេះតែបត់ ផ្ដេសផ្ដាសនោះទេ។ 

គួរបញ្ជាក់ថា ប្រហែលជាមានការ ធ្វេសប្រហែស ឬ បញ្ហាអ្វីមួយ ទើបបណ្ដាលឲ្យឡាន ខាងលើនេះ សុខៗស្រាប់តែ ធ្លាក់ចុះមកក្រោម នៃផ្លូវហាយវ៉េ។ ភ្លាមៗនោះ បុរសជាអ្នក បើកបរនេះ បានវារចេញពី ឡាន និងសុំអង្វរកុំ ទូរស័ព្ទ ប្ដឹងប៉ូលីស ព្រោះគាត់មិនបានរង របួសអ្វីនោះទេ ដែលគាត់នឹង ទូរស័ព្ទទៅកាន់ ក្រុមហ៊ុនធានារ៉ាប់រង តែម្ដង។

ចង់ដឹងថា សំណាងមួយ ក្នុង១ពាន់គ្រោះថ្នាក់ យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]