ថៃ៖ តើនេះ អាចរឿងពិតដែរឬទេ? ដែលឪពុកម្ដាយ សុខចិត្ដ បោះបង់ កូនខ្លួនឯងចោល ដោយសារតែ កើតមកភ្ជាប់នូវ ជំងឺកាចសាហាវ នោះ?

តាមប្រភពព័ត៌មាន ឌេលីម៉ែល បានបង្ហាញឲ្យដឹងថា ស្ដ្រីវ័យក្មេង ជនជាតិថៃម្នាក់ ដែលមានឈ្មោះ ថា Pattharamon Janbua និងអាយុ២១ឆ្នាំ បានទទួលប្រាក់ ចំនួន ១១,៧០០ ដុល្លារអាមេរិក ពី ប្ដីប្រពន្ធមួយគូ ដែលជាជនជាតិ អូស្ដ្រាលី ដើម្បីពរពោះជំនួស ពួកគេ ដោយសារតែ ស្ដ្រីជាភរិយា មិនអាចមានកូន ដោយខ្លួនឯងបាន និងក៏ព្រោះតែនាង Janbua កំពុងតែជួបវិបត្ដិ សេដ្ឋកិច្ចផងនោះ ដូចនេះ នាងក៏យល់ព្រម ដោយមិនអល់អែក។

យ៉ាងណាមិញ ក្រោយពី ស្ដ្រីជនជាតិថៃ ពរពោះបាន៤ខែ និងពិនិត្យ មើលអេកូ ក៏ប្រទះឃើញមាន កូនភ្លោះ តែកូន មួយក្នុង ចំនោមនោះ មានជំងឺ Down syndrome។ ដោយឃើញសភាព បែបនេះ ២នាក់ប្ដីប្រពន្ធ ខាងលើ ចង់ឲ្យនាង រំលូតចោល តែដោយសារ តែនាង ជាអ្នកកាន់ពុទ្ធសាសនា ស្គាល់ បុណ្យបាប នាងក៏មិនព្រម និងសុខចិត្ដបង្កើត កូនទាំងពីរ នោះចេញមក។ 

គួរបញ្ជាក់ថា ស្ដ្រីជាអ្នករកស៊ី ឈ្នូលពរពោះ បង្កើតកូន និងជាអ្នកមក ពីខេត្ដឈុនបូរីនេះ ពិតជាបាន បង្កើត កូនភ្លោះ គឺប្រុសម្នាក់ និងស្រីម្នាក់ នៅក្នុងមន្ទីរពេទ្យមួយ កន្លែងក្នុង ទីក្រុងបាងកក តែជាចុងក្រោយ ប្ដីប្រពន្ធអូស្ដ្រាលីនេះ ក៏ទៅស្រុកកំណើតវិញ (អូស្ដ្រាលី) ដោយយកទៅ តែកូនស្រី តែប៉ុណ្ណោះ ខណៈពេលកូនប្រុស ដែលមានជំងឺ បេះដូងតាំងពី កំណើត និងធ្ងន់ធ្ងរផងនេះ គឺពួកគេ បដិសេធមិនយក ទៅនោះទេ និងទុកចោល ក្នុងស្រុកថៃ។

សម្រាប់រឿងរ៉ាវដ៏ ក្ដុកក្ដួលនេះ ត្រូវបានរីកសុះសាយ និងទទួលបាន ភាពអាណិត អាសូរជាច្រើន ដែលនាពេលនេះ ស្ដ្រីថៃរូបនេះ បានទទួលប្រាក់ ឧបត្ថម្ភជាង ៥០,០០០ ដុល្លារអាមេរិក ក្នុងការមើល ថែក្មេងប្រុសនេះ បន្ដទៀត ដែលវាមានឈ្មោះថា Gammy ក្រោយពី ឪពុកម្ដាយ អមនុស្សធម៌នេះ បានចាកចេញទៅបាត់ ដែលក្នុងនោះ ក៏មានគ្រូពេទ្យម្នាក់ ជួយជាប្រាក់ ចំនួន ៣,០០០ ដុល្លារអាមេរិក។

ចុះសម្រាប់ប្រិយមិត្ដ អាចនឹងដាច់ ចិត្ដ ដូចជា ប្ដីប្រពន្ធអូស្ដ្រាលី ខាងលើនេះ ដែរឬទេ? ដែលជាអ្នកមានប្រាក់ និងរស់នៅក្នុង ប្រទេសជឿនលឿន ចុះហេតុអ្វី មិនយកកូន បង្កើតរបស់ខ្លួន ឯងទៅនោះ?

រូបភាពនាង Pattharamon Janbua ជនជាតិថៃ ដែលស៊ីឈ្នូលពរពោះកូន



រូបភាពក្មេងប្រុស Gammy 





ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]