ខេត្តកណ្តាល៖ សមត្ថកិច្ចចម្រុះ ស្រុកកោះធំ កាលពីវេលា ព្រឹកថ្ងៃទី០១ សីហា បានធ្វើការដកហូត យកវត្ថុតាងនានា ជាច្រើនប្រភេទ ភាគច្រើនជារូបថត ដែលមានរូបលោក គ្រូធម្មាចារ្យ បានតាំងខ្លួនឯង ជាមនុស្សអស្ចារ្យ លើលោកនិងជា ព្រះសិអារ្យមេត្រិយ ជាដើម ។

វត្ថុតាងទាំងនោះ បានដកហូតពី ស្ត្រីឈ្មោះ ហ៊ន ចាន់ណា ដែលជាអ្នកលក់ រូបភាពទាំងនោះ មានផ្ទះនៅក្បែរ វត្តទួលព្រះរាជា ស្ថិតក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ដែលរូបថតភាគច្រើន ជាការកែច្នៃបន្ថែម តាមបច្ចេកវិទ្យាថ្មី ។

មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា វត្ថុតាងដែល ដកហូតរួមមាន រូបថតសន្លឹកតូចធំ ចំនួន២១៨០សន្លឹក រូបថតមានស៊ុំកញ្ចក់ ចំនួន៦៤ស៊ុំ ឌីសចំនួន ៧៨៧បន្ទះ យ័ន្តក្រណាត់ក្រហម ចំនួន១៧៥០យ័ន្ត យ័ន្តកាតរឹងចំនួន ៤១០សន្លឹក និងយ័ន្តប្រាក់ដុល្លារ ក្រដាសមួយលាន ចំនួន១១០សន្លឹកទៀត ។ វត្ថុតាងទាំងនេះ គឺសុទ្ធតែមានការ អនុញ្ញាតពីលោកគ្រូ ធម្មាចារ្យ ធាន វុទ្ធី ធ្វើការកែច្នៃ ដើម្បីដាក់លក់ជូន ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធដែល មានជំនឿតាមការភូត កុហកបោកប្រាស់ របស់បុគ្គល ធាន វុទ្ធីនេះ ។

មន្ត្រីសមត្ថកិច្ចឱ្យ ដឹងទៀតថា រូបថតច្នៃប្រឌិត និងយ័ន្តទាំងនេះ ត្រូវបានលក់ឱ្យ ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយ ដែលមានជំនឿ ក្នុងមួយៗ រាប់ពាន់សន្លឹក ។ វត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ដកហូត និងវេចខ្ចប់ ដើម្បីយកទៅរក្សាទុក និងបញ្ជូនទៅមន្ទីរ ធម្មការនិងសាសនា រក្សាទុក ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]