ភ្នំពេញ ៖ សពបុរសជនជាតិបារាំងម្នាក់ ត្រូវបានបុគ្គលិក របស់សណ្ឋាគារ លំដាប់ផ្កាយ ៥ ឡឺរ៉ូយ៉ាល់ ស្ថិតនៅសង្កាត់វត្ដភ្នំ ខណ្ឌដូន ពេញ ប្រទះឃើញ កាលពីវេលាម៉ោង ជាង១ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្ដែមិនពីមូលហេតុ ពិតប្រាកដនៃ ការស្លាប់ របស់ជនបរទេសនេះឡើយ ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានប្រទះឃើញដេក ស្លាប់ នៅក្នុងបន្ទប់ លេខ២៧៧ ក្នុងសណ្ឋាគារ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ បុគ្គលនិងអ្នក ស្នាក់នៅ ក្នុងសណ្ឋាគារ។សព ជនរងគ្រោះ ត្រូវបានដឹកចេញយកទៅតម្កល់ទុក ដើម្បីរង់ចាំការធ្វើ កោសល្យវិច័យ ពីសំណាក់ មន្ដ្រីនគរបាល បច្ចេកទេស និងមន្ដ្រីរបស់ស្ថាន ទូតបារាំងផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]