-ជនសង្ស័យលាក់ថ្នាំញៀន ក្នុងខោទ្រនាប់របស់ខ្លួន ៦កញ្ចប់

ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ ក្រឡាបញ្ជីមួយរូប តំណាងអយ្យការ បានចុះបង្ក្រាប និងចាប់ខ្លួន ស្រ្តីជនជាតិ វៀតណាម ជាប់ពាក់ព័ន្ធ នឹងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅអគារ លេខ១០១បេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រួចហើយនាំខ្លួន ស្ត្រីរូបនេះ មកឆែកឆេរ បន្ទប់ជួលលេខ ៦អា ផ្លូវបេតុង ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទីកន្លែងស្នាក់ នៅជា មួយប្តីរបស់ខ្លួន ដែលអាចជាប់ ពាក់ព័ន្ធ នឹងសកម្មភាព នេះផងដែរ ។

នាយរងការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន លោក ប៉ុល និលឯក បានអោយដឹងថា ក្រោយការឃាត់ ខ្លួនជនសង្ស័យ កម្លាំងនគរបាល របស់លោក បានរកឃើញ ថ្នាំញៀន ប្រភេទម្ស៉ៅស ចំនួន ១កញ្ចប់ធំ និង៨ កញ្ចប់តូច ក្នុងនោះ ៦កញ្ចប់ ត្រូវបានស្ត្រីសង្ស័យ លាក់ក្នុងខោទ្រនាប់ ។

លោក ប៉ុល និលឯក បានបន្តថា ក្រោយទទួលព័ត៌មាន សម្ងាត់ពីសកម្មភាព ចែកចាយថ្នាំញៀន ខាងលើនេះ ការិយាល័យជំនាញ ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់នាយ ការិយាល័យ លោក ប៊ន សំអាត បានសុំគោលការណ៍ ណែនាំ ពីលោកឧត្តមសេនីយ៍ ស្នងការចុះធ្វើការ ស្រាវជ្រាវ រហួតឈាន ទៅដល់ការ ចាប់ខ្លួនជន សង្ស័យរូបនេះ រួមជាមួយវត្ថុតាង គ្រឿងញៀន ជាក់ស្តែងតែម្តង ។

បើតាមលោក ប៉ុល និកឯក ស្ត្រីសង្ស័យរូបនេះ ឈ្មោះ ង្វៀន ធីយ៉ាង ហៅ ខេង មួយ អាយុ ២៧ឆ្នាំ មុខជាង អ៊ុតសក់ នៅផ្សារកណ្តាល ។

មន្ត្រីនគរបាលរូបនេះ បានបន្តថា ក្រៅពីការដកហូត ថ្នាំញៀនខាងលើនេះ កម្លាំងនគរបាលរបស់លោក ក៏បាន ដកហូតឧបករណ៍ សម្រាប់កាច់ សោម៉ូតូផងដែរ ដែលអាចជាប់ពាក់ ព័ន្ធជនសង្ស័យជា ប្តីដែលកំពុង គេចខ្លួននោះ។

ក្រោយការឃាត់ខ្លួន ស្ត្រីរូបនេះ ត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យប្រឆាំង ការជួញដូរគ្រឿង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលារការ ចាត់ការតាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]