រាជធានីភ្នំពេញ ៖ ជនបទេសមួយក្រុមបាននាំគ្នាអង្គុយប្រើប្រាស់ សារធាតុញៀន (កញ្ឆាក្រៀម) នៅក្នុងហាង ជនជាតិស្វីសមួយ ដែលមានទីតាំង នៅក្នុងផ្សារ ទំនើបសូរិយាម៉ល  ដោយឃើញដូច្នេះ បុគ្គលិកនៅក្នុងហាង បានទៅដកហូតយក បានកញ្ឆាក្រៀម មួយកញ្ចប់ពីក្រុមជន បរទេស ដែលកំពុង ប្រើប្រាស់នោះ ដែលធ្វើឱក្រុម ជនបរទេសទាំង នោះខឹង ហើយក៏បានធ្វើការ ប្រទាញប្រទង់គ្នា ជាមួយបុគ្គលិក ហាងមួយប្រាវ ផងដែរ។ ភ្លាមៗគេឃើញ ថៅកែរហាងដែល ជាជនជាតិស្វីស បានមកសម្រប សម្រួលតែហាក់បីដូច ជាកាន់ជើងខាង ក្រុមជនបរទេសទាំងនោះ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី ០១ សីហា ២០១៤ នៅចំណុចក្នុង ហាងបុរសជនជាតិស្វីស ក្នុងផ្សារសូរិយាម៉ល ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មី៣ ខណ្ឌភ្នំពេញ។

ក្រោយពេលកើតហេតុជនបរទេស ទាំងនោះត្រូវបានម្ចាស ហាងណែនាំកុំឱ្យ ប្រើប្រាស់សារធាតុញៀនតទៅទៀត ព្រោះវាខុសច្បាប់ អាចធ្វើឱ្យ យើងជាប់ទោសបាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]