ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី០១ សីហា ២០១៤ នៅចំណុចក្បែរ ផ្សារវាលរេញ មនុស្សប្រុសម្នាក់ ត្រូវបានកម្លាំងប៉ូលិស ដែលគេដឹងថាជា ប៉ូលិសក្រសួង បានចាប់ចូលក្នុង រថយន្តឡិចស៊ីស ពាក់ស្លាកលេខ ន.ប ក្នុងខណៈ ដែលបុរសម្នាក់នោះចុះ ពីលើរថយន្តរបស់ខ្លួន ហើយការចាប់ ខ្លួនបុរសខាងលើនេះគេ នៅមិនទាន់ដឹងថាមក ពីមូលហេតុអ្វីនោះទេ ។

ប៉ុន្តែបើតាមស្រ្តី ដែលអះអាងថា ជាជនរងគ្រោះបាន ឱ្យដឹងតាមទូរសព្ទ័ដោយ សុំមិនបញ្ចេញឈ្មោះថា បុរសខាងលើត្រូវបាន ចាប់ខ្លួនពីបទឆបោកលុយ របស់គាត់ ១៦០០០ដុល្លារ (មួយមឺុនប្រាំមួយ ពាន់ដុល្លារ) និងឆបោករថយន្តរបស់ ស្រ្តីម្នាក់ផ្សេងទៀត។ ស្រ្តីខាងលើបាន ប្រាប់ឱ្យដឹងថា កាបោកលុយនេះ មានរយះពេល២ ទៅ៣ខែមុននេះ ហើយបន្ទាប់មកជន នេះក៏បានមកលាក់ខ្លួននៅ ក្នុងផ្ទះសំណាក់ដែលមាន យីហោ ណាង ហេងសួគា៌ ដែលមានទីតាំង ស្ថិតនៅភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បុរសដែលកម្លាំងប៉ូលិសចាប់ ខ្លួននោះមានឈ្មោះ ផល សិលា ឈ្មោះថ្មីផល ដែលមាន ទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ក្រុងភ្នំពេញ ហើយភ្លាមៗត្រូវបានគេ ដឹកតាមរថយន្តពាក់ស្លាក លេខន.ប សំដៅទៅ រាជធានីភ្នំពេញ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]