តៃវ៉ាន់៖ ពិតជារឿងចម្លែកមែន ដែលក្រុមហ៊ុនឡាន ក្រុងតៃវ៉ាន់មួយបាន សម្រេចចិត្តផ្លាស់ ប្តូរការតុបតែង របស់អ្នកបើកបរឡានក្រុង និង បុគ្គលិក ទាំងអស់ឲ្យ ក្លាយជាខ្មោច ឆៅចិន សំរាប់ចូលរួម ក្នុងរដូវកាល ពិធីបុណ្យប្រពៃណី "ខ្មោចអត់ឃ្លាន" ដ៏ពេញនិយមមួយ  ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឡានក្រុងមានសុទ្ធ តែខ្មោចឆៅនេះ គឺបានបង្កើតឡើង ដោយ ធ្វើការសហការ ជាមួយ ក្រុមហ៊ុន ម្ហូបអាហារ មួយ ផងដែរ ដើម្បីធ្វើឲ្យ មានភាពចម្លែក ទាក់ទាញ សំរាប់រដូវកាលបុណ្យ "ខ្មោចអត់ឃា្លន" ដែលជនជាតិ តែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ ។

តាមប្រភពដដែលលើកឡើងថា ទាំងអ្នកបើកឡាន និង បុគ្គលិកធ្វើ ការលើឡាន ក្រុងទាំងអស់ បានតុបតែង និង ស្លៀកសំលៀកបំពាក់ ដូចជា ខ្មៅឆៅ ក្នុងរឿងភាពយន្ត ចិនបេះបិត ហើយ ពួកគេក៏ថែមទាំង និយាយធ្វើជាសំលេង ខ្សោយៗ តិចៗ ហាក់ដូចជា សំលេង ខ្មោចឆៅ ផងដែរនៅ លើរថយន្តក្រុងទាំងនោះ ។ ម្យ៉ាងទៀត អ្នកបើកឡានម្នាក់ ក៏បាននិយាយថា គាត់បាន ចំណាយពេល វេលា ជាង២ម៉ោង ដើម្បីតែងខ្លួន ឲ្យដូចទៅនឹង ខ្មោចឆៅមែនទែន ។

ជាមួយនឹងការធ្វើបទសំភាសន៍ របស់អតិថិជន ដែលបានជិះលើ រថយន្តក្រុងខ្មោច ឆៅនេះ អតិថិជនមួយចំនួន បានបញ្ចេញមតិថា ការតុបតែង បែបនេះ បានធ្វើឲ្យ ពួកគេមាន អារម្មណ៍ តក់ស្លុត ភ្ញាក់ផ្អើល និងភ័យខ្លាច ប៉ុន្តែពួកគេគិតថាវា ក៏មានអារម្មណ៍ប្លែក ម្យ៉ាងដែរ ។

គួរបញ្ជាក់ដែរថា រដូវកាលពិធីបុណ្យ "ខ្មោចអត់ឃ្លាន" គឺជាពិធីបុណ្យ បែបប្រពៃណីចិនមួយ ដែលគេ ជឿថាវាជាពេល វេលាដែល ខ្មោចតៃហោង និង ខ្មោចអត់ឃ្លាន ទាំងឡាយ នឹងងើបចេញពីនរក មកកាន់កន្លែងដែល មនុស្ស រស់នៅ ។ 





រូបភាពៈ ខ្មោចឆៅជាអ្នកបើកឡាន និងបុគ្គលិកជាខ្មោចឆៅទាំងអស់



ប្រភព ៖ stomp

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]