ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សត្វដំរីមួយក្រុម បានញៀនថ្នាំហេរ៉ូអ៊ីន បន្ទាប់ពីត្រូវបាន ពួកអ្នករត់ពន្ធខុសច្បាប់ ចាប់ពួកវា បញ្ច្រករួចមក។

ដំរីមួយហ្វូង ដែលត្រូវ បានពួករត់ពន្ធខុសច្បាប់ បានចាប់បញ្ច្រកថ្នាំហេរ៉ូអ៊ីននេះ ឲ្យវាញៀនថ្នាំ ហើយស្តាប់បញ្ជា ដើម្បីប្រើពួកវាឲ្យ ដឹកជញ្ជូន ថ្នាំញៀន ក្នុងចំនួនច្រើន រវាងព្រំប្រទល់ ប្រទេសចិន និង មីយ៉ាន់ម៉ា។

ក្រុមមន្រ្តីប៉ូលីសបានឲ្យដឹងថា ជនល្មើសច្បាប់មួយក្រុមនេះ បានបញ្ច្រក ថ្នាំញៀន ដំរីទាំង ៤ ក្បាល ដោយដាក់លាយ ជាមួយនឹងផ្លែចេក ឲ្យវាស៊ី ហើយដំរីនឹង ស្តាប់បញ្ជា លើកថ្នាំញៀន ដែលមានបរិមាណច្រើន សំរាប់ពួកឈ្មួញខុសច្បាប់ទាំងនោះ។ លោកប៉ូលីស បានបន្តទៀតថា សត្វដំរី នៅពេលវា មិនបានទទួល ជាតិថ្នាំហេរ៉ូអ៊ីននេះទេ គឺវាពិតជាពិបាក ទ្រាំណាស់ និង ពិបាកក្នុងខ្លួនជាខ្លាំង។

យ៉ាងណាមិញ ក្រោយពីប៉ូលីស បានរកឃើញ អំពើខុសច្បាប់នេះ ដំរីទាំង ៤ ក្បាលនេះ ត្រូវបានសង្រ្គោះដោយ អ្នកអភិរក្ស សត្វព្រៃចិនផងដែរ ដោយ ឲ្យថ្នាំមេតាដូន ដើម្បីបន្សាប ជាតិថ្នាំ ហេរ៉ូអ៊ីន។ ក្នុងនោះដែរ ពួកវា ក៏ត្រូវបានដោះលែង ឲ្យទៅរស់នៅ ក្នុងតំបន់អភិរក្ស សត្វព្រៃមួយ មុនពេល ដែលលែង វាទៅនៅក្នុងព្រៃវិញ និង មានគំរោង ផ្តល់ថ្នាំ ឲ្យវាដើម្បីបន្សាបជា តិថ្នាំហេរ៉ូអ៊ីន បន្តិចម្តងៗ ក្នុងរយៈពេល ១ ឆ្នាំ ទៀតផង។ ចំនែកឯ អ្នករត់ពន្ធខុសច្បាប់មួយក្រុមនេះ ត្រូវបានប៉ូលីសចាប់ខ្លួន ដើម្បីបញ្ជូន ទៅ កាត់ទោសតាមច្បាប់ ផងដែរ៕

ដំរីទាំង ៤ ក្បាល ត្រូវបានដាក់បន្សាបថ្នាំញៀន




ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]