ហុងកុង៖ គ្មានឪពុកម្តាយណា ចង់ឮថាកូន របស់ខ្លួន អាក្រក់នោះឡើយ ទោះកូនមានមុខមាត់ បែបណាក៏ដោយ គឺនៅតែស្រស់ស្អាត សម្រាប់ឪពុកម្តាយជានិច្ច ជាក់ស្តែងអ្នកនាង Angela Tong បានយំនៅពេល ដែលអ្នកគ្រាំទ្រ ថាកូននាងមាន មុខមាត់អាក្រក់ ដែលធ្វើឲ្យនាង ឈឺចិត្តយ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនាង Angela Tong និងលោក Chin Ka Lok ទទួលបានការ និយាយមិនល្អ អំពីមុខមាត់ របស់កូនស្រី អាយុ១ឆ្នាំ Alyssa Chin របស់ពួកគេ ជាច្រើននៅតាម ប្រព័ន្ធផ្សព្វផ្សាយសង្គម រហូតធ្វើឲ្យ Angela យំថែមទៀតផង។ បន្ទាប់ពីបង្កើត បានកូនស្រីម្នាក់ កាលពីខែមីនា ឆ្នាំ២០១៣ Angela តែងតែយកកូន ទៅតាមនៅពេល ដែលមានបទសំភាសន៍ ហើយនៅពេលថ្មីៗនេះ រូបថតគ្រួសាររបស់ Angela ក៏បានបង្ហោះទៅក្នុង គេហទំព័រមួយ ជាហេតុធ្វើឲ្យ អ្នកនិយមលេង អ៊ីនធើណេតជាច្រើន សើចចំអក និងបញ្ចេញមតិ មិនសមរម្យ ទៅលើកូនស្រីរបស់នាង ថាមានមុខមាត់ អាក្រក់ ហើយដូចក្មេងប្រុសទៀត។

ជាមួយគ្នានេះដែរ អ្នកនិយមលេង អ៊ីនធើណេតទាំងនោះ បាននិយាយថា “និយាយតាមត្រង់ កូននេះមុខ អាក្រក់ណាស់ នេះប្រសិនបើម្តាយ របស់ក្មេងនេះ គឺជា Lee San San វិញ ក្មេងនេះប្រហែល ជាស្អាតជាងនេះ”។ បន្ទាប់ពីអាននូវ comment ទាំងនេះនៅលើ រូបថតគ្រួសារ របស់នាង Angela បានស្រែកយំ ដោយសារតែខឹង និងអន់ចិត្ត នឹងពាក្យសម្តី ដែលគេថាឲ្យកូនស្រី។ ចំណែកឯលោក Ka Lok វិញ បាននិយាយ លេងសើចថា លើកក្រោយពួកគេ នឹងយកកូនប្រុសម្តង ប៉ុន្តែមើលទៅគាត់ ក៏ឈឺចិត្តណាស់ដែរ ហើយគាត់ក៏បាន និយាយលួងលោម ប្រពន្ធរបស់គាត់ កុំឲ្យខ្វល់ពី comment ទាំងនោះ ឲ្យតែកូនស្រី របស់ពួកគេមាន សុខភាពល្អទៅ បានហើយ។

យ៉ាងណាមិញ មុននឹងរូបថតគ្រួសារ របស់លោក Ka Lok និង Angela ត្រូវបានបង្ហោះ ជាសាធារណៈ រហូតធ្វើឲ្យមានមតិ រិះគន់បែបនេះ កូនស្រីរបស់ពួកគេ ក៏ធ្លាប់ត្រូវបាន អ្នកសិល្បៈដូចគ្នា គឺលោក Eric Tsang សើចចំអកថា ដូចក្មេងប្រុស ម្តងរួចទៅហើយ ប៉ុន្តែលោក Ka Lok និយាយលេងសើច ទៅវិញថា នាងមានមុខ មាត់បែបនេះ ព្រោះតែនាង កាត់ទៅរកគាត់ ដែលវាជា សុបិនអាក្រក់ សម្រាប់នាងផងដែរ។ លោក Ka Lok ក៏បានបញ្ជាក់ទៀតថា បើទោះបីជាពេលនេះ នាងមានមុខមាត់ បែបនេះដ៏ដោយ ប៉ុន្តែនៅពេលដែល នាងធំឡើង នាងប្រាកដជាស្រស់ស្អាត៕

ប្រភព៖ Lollipop

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]