ចិន៖ តាមធម្មតា នៅក្នុង “ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់” មនុស្សម្នាតែងតែទិញផ្កា ឬកាដូផ្សេងៗ ដូចជាតុក្កតា នំនែក ផ្លែឈើ និងរបស់អនុស្សវរីយ៍ ជូនចំពោះ មនុស្សជាទីស្រលាញ់របស់ខ្លួន ដើម្បីបញ្ជាក់ពីក្តីស្រលាញ់។

មិនខុសអីពីនេះដែរ ដោយសារតែតំរូវការ និងចង់បាននូវអ្វីដែលថ្មី ហើយប្លែក កាលពីពេលថ្មីៗនេះ អ្នកឌីស្ស៉ាញ ក្នុងទីក្រុងសៀងហៃ បានបង្កើតកាដូសម្រាប់ “ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់” ដែលកាដូនោះ គឺជា “ផ្លែប៉ែស ដែលស្រោបទៅដោយ ខោលីអូយ៉ាងសិចស៊ី” ដែលមើលទៅ ពិតជាគួរឲ្យទាក់ទាញ និងចាប់អារម្មណ៏មែនទែន។

កាដូផ្លែប៉ែស ដ៏គួរឲ្យចាប់អារម្មណ៏នោះ ក្នុងមួយប្រអប់ មានផ្លែប៉ែសចំនួន៩ផ្លែ (ផ្លែនីមួយៗ ស្រោបដោយខោលីអូ យ៉ាងសិចស៊ី) ដែលមានតម្លៃ ៤៩៨យ័ន (ប្រមាណ៨០ដុល្លារ)។

យ៉ាងណាមិញ កាដូដ៏ពិសេសនេះ ក៏បានទាក់ទាញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ជាច្រើនផងដែរ ដោយសារតែវា មើលទៅពិតជាគួរឲ្យទាក់ទាញ និងស្រស់ស្អាត ហើយថែមទាំងជាកាដូ ដែលប្លែក និងមិនធ្លាប់មាន ពីមុនមកទៀតផង៕

ចាំមើលថាតើ កាដូផ្លែប៉ែសនេះ អាចនឹងមានការគាំទ្រច្រើនឬទេ នៅក្នុង “ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់” ឆ្នាំក្រោយ?



ប្រិយមិត្តថាមើល គួរឲ្យចាប់អារម្មណ៏ ដែរឬទេ?

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]