នៅក្នុង វីដេអូមួយដែលគេ បង្ហោះនៅលើបណ្តាញសង្គម Facebook ដែលមានរយៈពេល ១៦វិនាទី បានបង្ហាញពីសកម្មភាពបុរស ម្នាក់ ដែល មួរម៉ៅ នឹងការដែលខ្លួនរកកន្លែងចតឡានមិនបាន។

ក្រោយពីជិះឡាន ចុះឡើងជាងកន្លះ ម៉ោងទៅហើយ នៅតែមិនឃើញមានកន្លែងដាក់ឡានទៀត ចុងក្រោយ បុរសម្នាក់ នោះ បានសំរេច ចិត្ត ថយឡាន បុកឡានមួយគ្រឿងដែល ចតនៅក្បែរនោះ ដើម្បីយក ប្រឡោះសំរាប់ដាក់ឡានរបស់ខ្លួន។

បើតាមរយៈរូបភាពដែលបានមកពីកាមេរ៉ាវីដេអូ ដែលគេដាក់ចោលនៅចំណតឡាន ហាក់ដូចឲ្យ យើង ឃើញថា ឡានដែល ចតនៅក្បែរ នោះគឺមិនបានចតឲ្យត្រង់ទៅតាមគំនូសនោះទេ គឺទំនង ដូចជា ចត បំពាន ពី លើខ្សែបន្ទាត់ដែល គេខណ្ឌចែករវាងប្រឡោះ ចតឡាន នីមួយៗ ដូច្នេះហើយទើបបុរស ចិត្តក្តៅខាងលើ ថយឡានបុកដោយមិនញញើត បែបនេះ។


រូបភាពបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ថយឡានបុក ដើម្បីយកប្រឡោះចតឡាន

បើ់ទោះជាថយឡានបុក ខ្ទេចឡានរបស់គេអស់មួយចំហៀងយ៉ាងណាក្តី ក៏បុរសម្ចាស់ឡាន បានចុះពីលើ ឡានហើយដើរចេញធ្វើព្រងើយ ហាក់ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

ចង់ដឹងទិដ្ឋភាពជាក់ស្តែងយ៉ាងណានោះសូមមើលវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]