តៃវ៉ាន់៖ ចំពោះនាង Barbie Hsu ដែលគ្រប់គ្នា តែងហៅនាងថា ជាសាន់ឆាយនោះ  គឺចាប់តាំង ពីនាងបានបង្កើត កូនស្រី បាន២ខែរួចមក នាង និងស្វាមី តែងបង្ហោះ រូបថតកូនស្រី ចូលក្នុងបណ្តាញ សង្គមWeibo ជារឿយៗផងដែរ ។

ក្នុងនោះដែរ លោក Wang Xiaofei  ដែលជា ស្វាមីរបស់ នាងBarbie បានជឿថា  គាត់មានអ្វី គ្រប់យ៉ាង ដោយសារតែ កូនស្រី របស់គាត់។  មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ  រូបគាត់ ក៏បាន បង្ហោះរូបថត ជាមួយនាង Barbie និងកូនស្រី  ឈ្មោះ Xiao Yuer’er ចូលក្នុងបណ្តាញWeiboថែមទៀតផង។

ចំពោះរូបថតមួយ សន្លឹកនោះ លោក Wang Xiaofei ក៏បានចោទសួរ ទៅកាន់មហាជនដែរថា "ពេលខ្លះ ខ្ញុំគិតថា កូនស្រីរបស់ខ្ញុំ មុខដូចខ្ញុំ ប៉ុន្តែពេល ខ្លះទៀត នៅពេលខ្ញុំមើលរូបថត របស់ប្រពន្ធរបស់ខ្ញុំ កាលនៅទារក គឺនាងមានមុខ ដូចនឹង កូនស្រីពួកយើងជាង។ ចុះសម្រាប់អ្នក វិញ គិតយ៉ាងណាដែរ?

បើតាម សេចក្តីរាយការណ៍ ពីគេហទំព័រ Asain E-News Portal  បានឲ្យដឹងថា  ចំពោះ រូបថតមួយ សន្លឹកនេះ បានបង្ហាញ ពីនាង Barbieកំពុងតែកាន់ កូនស្រីរបស់នាង ហើយកែវភ្នែក របស់ទារកនោះ ក៏បានសំលឹង មើលកាមេរ៉ាផងដែរ។

ប៉ុន្តែបើក្រឡក ទៅមើលនាង Barbieវិញ ហាក់ដូចជា ងងុយគេង និងអស់កម្លាំងយ៉ាងខ្លាំង  រីឯលោក Wang Xiaofei វិញ គឺបានបង្ហាញ ស្នាមញញឹម ដ៏ស្រស់ ក្នុងគោលបំនង ចង់បង្ហាញ ឲ្យគ្រប់គ្នាដឹងថា ពួកគេបានរស់នៅ ជាមួយជីវិតពោរពេញ ដោយសុភមង្គលយ៉ាងខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពី មហាជនជាច្រើន បានឃើញ រូបថតរបស់ពួកគេ  បានគិតថា កូនស្រីនេះ គឺមុខដូចជា លោក Wang Xiaofei ច្រើន ជាង។ ចុះសម្រាប់ប្រិយមិត្ត វិញគិតថា ទារកគួរឲ្យ ស្រលាញ់នេះ មុខដូច អ្នកណាជាង?





ប្រភព lollipop
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]