ឥណ្ឌា៖ បុរសម្នាក់មាន អារម្មណ៍ភ័យតក់ស្លុត យ៉ាងខ្លាំងបន្ទាប់ ពីរូបគាត់ចូល ក្នុងបន្ទប់ទឹក ហើយបានប្រទះ ឃើញសត្វក្រពើ មួយក្បាលដែល មានប្រវែងប្រហែល ជា១ម៉ែត្រកន្លះ កំពុងសំងំនៅ ក្នុងនោះ។

បុរសនោះឈ្មោះថា Kalpesh Patel អាយុ៤១ឆ្នាំ ស្ថិតនៅក្នុង ប្រទេសឥណ្ឌា បាននិយាយថា “ពេលដែលខ្ញុំ ប្រទះឃើញវា ដំបូងខ្ញុំគិតថា វាប្រហែលជា ងាប់បាត់ហើយ តែក្រោយមក ស្រាប់តែវាព្រិចភ្នែក ដែលជាហេតុ ធ្វើឲ្យខ្ញុំ ស្ទុះរត់ចេញ ពីបន្ទប់ទឹក យ៉ាងប្រញាប់បំផុត”។

គាត់បន្តទៀតថា “ពេលដែលរត់ចេញ មកហើយខ្ញុំ ក៏ប្រាប់គ្រួសារ របស់ខ្ញុំអំពី រឿងទាំងនេះតែ គ្មានអ្នកណាជឿឡើយ ទាល់តែបានឃើញ ផ្ទាល់ភ្នែកទើប ពួកគេជឿ គ្រប់ៗគ្នា”។

យ៉ាងណាមិញ សត្វក្រពើមួយក្បាល នោះមិនបាន បង្កគ្រោះថ្នាក់អ្វី ដល់មនុស្សនៅ ទីនោះឡើយ និងត្រូវបាន ប៉ូលិសនាំយកទៅ ព្រលែងនៅឯ បឹងសុវត្ថិភាពមួយ ដែលនៅក្បែរភូមិ Malataj ផងដែរ។

ម្យ៉ាងវិញទៀត គ្មាននរណាម្នាក់ ដឹងថាតើ សត្វក្រពើនោះ អាចលូនចូល ក្នុងបន្ទប់ទឹក របស់គាត់ដោយ របៀបណាឡើយ។ នេះគឺជា រឿងរ៉ាវដ៏តក់ស្លុត មួយដែលសត្វក្រពើ បានចូលមក សំងំក្នុងផ្ទះ ដោយគ្មានអ្នកណា ម្នាក់បានដឹង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]