អាហ្រ្វិកខាងត្បូង ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សត្វ ក-វែងមួយក្បាល ត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ ពីក្បាលវាបានបុក នឹងស្ពានអាកាស។

គួរបញ្ជាក់ផងដែរ សត្វក-វែង ពីរក្បាលត្រូវបាន ដឹកជញ្ជូន តាមឡានដឹកទំនិញមួយ ដើម្បីយកវាទៅកសិដ្ឋាន ប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះ គឺសត្វក-វែង ដែលនៅ លើឡានមួយក្បាល បានស្លាប់ ដោយសារតែ អ្នកបើកបរ មិនបានប្រុងប្រយ័ត្ន ធ្វើឲ្យក្បាលវា បុកនឹងស្ពានអាកាស នៅពេលដែលឡាន បើកក្រោមស្ពានមួយ ក្នុងប្រទេស អាហ្រ្វិកខាងត្បូង។

យោងទៅតាមសាក្សី ដែលបានឃើញហេតុការណ៍ ដ៏រន្ធត់នេះ បានឲ្យដឹងថា សត្វក-វែង ទាំងពីរ គឺគេមើលឃើញច្បាស់ណាស់ថា ប្រាកដជា នឹងជាប់ក្បាល នៅនឹងស្ពានអាកាស ហើយអ្វីដែលពួកគេ បានគិតគឺពិតជា កើតឡើងមែន ដែល ក្បាលរបស់វា បានបុកទៅនឹងស្ពាន ហើយចេញឈាមតែម្តង ដែលលឺសំលេង ដូចជា ស្នូរកាំភ្លើង។

ចំនែកឯម្ចាស់របស់ ក-វែង ទាំងពីរនេះវិញ បាននិយាយថា ពួកវាតែងអោនក្បាល ឲ្យនៅក្រោមស្ពាន រាល់ពេលដែលលោក បានបើកឡាន ឆ្លងកាត់ក្រោមស្ពានអាកាសទាំងនោះ។

 យ៉ាងណាមិញ ក្រោយពីសត្វក-វែងមួយក្បាល  បានស្លាប់ហើយ សត្វក-វែង ដែលនៅលើឡានមួយក្បាលទៀត ត្រូវបានយកទៅកន្លែងសុវត្ថិភាពហើយផងដែរ នេះ បើយោងតាមសំដី របស់លោក Rick Allan  ជាបុគ្គលិក របស់ សមាគម ប្រឆាំងអំពើឃោរឃៅ ទៅលើសត្វ។ លោកបានឲ្យដឹងទៀតថា ខាងក្រុមការងារ កំពុងតែ ធ្វើការស៊ើបអង្កេត ទៅលើករណីនេះ ដើម្បីប្តឹងទៅដល់ អ្នកដែលពាក់ព័ន្ធ និង ទទួលខុសត្រូវ លើហេតុការណ៍នេះ៕

រីឯអ្នកដែលបានប្រើប្រាស់បណ្តាញសង្គម បានសរសេរថា សោកនាដកម្ម នេះ គឺស្រដៀងទៅនឹងភាពយន្តរឿង Hangover វគ្គ ៣ បានដាក់ សត្វក-វែង នៅពីក្រោយឡានទំនើប យ៉ាងសប្បាយរីករាយ  បន្ទាប់មក បុរសម្នាក់នោះ ក៏បានបើកឡានកាត់ក្រោមស្ពាន ធ្វើឲ្យសត្វក-វែងគួរឲ្យអាណិតមួយក្បាលនោះ បានដាច់ក្បាលគួរឲ្យសង្វេគបំផុត៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូក្នុងរឿង  Hangover ខាងក្រោម ៖ 



 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]