អាហ្រ្វិកខាងត្បូង៖ ក្មេងប្រុសម្នាក់បានសុំ ឪពុករបស់គេយកទូរស័ព្ទ ក្នុងគោលបំណងដើម្បីលេងហ្គេម ប៉ុន្តែចៃដន្យ សំណាងមិនល្អ ម្តាយរបស់គេបានដឹងអាថិ៍កំបាំងពីរឿងលួចលាក់មានស្រីថ្មី ដោយសារ ឃើញ រូបថតរបស់ប្តី និង នារីដ៏ស៊ិចស៊ីម្នាក់នៅក្នុងទូរស័ព្ទនោះ។

ស្ត្រីវ័យ ៣៨ ឆ្នាំខាងលើបានប្រាប់ឲ្យដឹងថា គាត់អាចចំណាំនារីស្លៀកឈុតហែលទឹកក្នុងទូរស័ព្ទប្តី របស់ អ្នកស្រីបានព្រោះគាត់ទាំង២ ធ្លាប់ស្គាល់គ្នា។ អ្នកស្រីបានបន្តថា ប្តីរបស់ខ្លួនធ្លាប់ និយាយពី  នារី ម្នាក់នោះដែលជាមិត្តរួមការងារនឹងគ្នា ប៉ុន្តែមិននឹកស្មានសោះថា ពួកគេទាំង២ បែរ ក្លាយ ជាគូស្នេហ៍ បេះមិនដាច់ជាង ៦ខែបែបនេះទៅវិញ។


នារីស្លៀកឈុតហែលទឹកនៅក្នុងទូរស័ព្ទប្តីអ្នកស្រី Hlongwane (រូបតំណាង)

បើទោះជាសង្ស័យពីទំនាក់ទំនងសេ្នហារវាងប្តី របស់ខ្លួន នឹងនារីម្នាក់នោះយូរមកហើយក្តី ក៏ប៉ុន្តែអ្នក ស្រី Hlongwane មិនដែលចាប់បាន ភស្តុតាងណាមួយអោយបានជាក់លាក់នោះទេ។ អ្វីដែលកាន់តែ ធ្វើឲ្យ ខ្លួនហួសចិត្តថែមទៀតនោះ គឺ នារី ម្នាក់នោះក៏ដឹងថា ប្តីអ្នកស្រីមាន ប្រពន្ធហើយ ដែរ ប៉ុន្តែនាង នៅតែ ហ៊ានបំពាន ធ្វើរឿងខុសសីលធម៌បែបនេះទៀត។

ចាប់តាំងពីចូលធ្វើការមកប្តីរបស់អ្នកស្រី Hlongwane បានដាក់លក្ខខណ្ឌជាមួយគាត់ថា រវាងគាត់ និងប្តីគាត់គឺគ្មាននរណាអាចប៉ះពាល់ ទូរស័ព្ទគ្នាដោយគ្មានការអនុញ្ញាតិបានទេ។


បុរសជាឪពុក និងកូនប្រុសដែលឃើញរូប ឪពុកខ្លួនជាមួយស្រីស្នេហ៍ (រូបតំណាង)

រីឯនាង Maria ជានារីដែលមានទំនាក់ទំនងស្នេហាជាមួយប្តីគេឯនេះវិញ បានទំលាយអាថិ៍កំបាំងថា នាងស្រលាញ់លោក Vusi ដែលត្រូវជា ប្តីអ្នកស្រី Hlongwane ក៏ព្រោះតែ លោក Vusi បានប្រាប់ថា គាត់បានលែងលះគ្នាជាមួយប្រពន្ធយូរណាស់មកហើយ។

ទោះជាយ៉ាងណាក៏ដោយ នាង Maria ក៏បានធ្វើការ សុំទោសចំពោះអ្នកស្រី Hlongwane ដែលនាង បានជ្រៀតជ្រែក សុភមង្គលក្រុម គ្រួសាររបស់អ្នកដទៃ ដោយសារតែខ្លួន ល្ងង់ជឿពាក្យកុហក របស់ លោក Vusi ដែលបោកប្រាស់ថាគាត់គ្មានប្រពន្ធគ្មានអីទៀតទេ ព្រោះបានលែងលះគ្នាយូរណាស់មក ហើយ៕

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]