ភ្នំពេញ៖ ជនរងគ្រោះ ជានារីម្នាក់ ត្រូវចោរបាញ់ប្លន់ យកម៉ូតូម៉ាកហ្វីណូ បានដោយសុវត្ថិភាព កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូរបស់ខ្លួន ម៉ាកហ្វីណូ ហើយកំពុង តែជិះនោះ ស្រាប់តែមាន ជនសង្ស័យ មិនស្គាល់អត្ត សញ្ជាណម្នាក់ ធ្វើដំណើរដោយថ្មើជើង ធ្វើសកម្មភាពបាញ់ មកលើនារីរងគ្រោះ ត្រូវដៃខាងឆ្វេង ហើយយកម៉ូតូ របស់ជនរងគ្រោះជិះ គេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជន សង្ស័យយកមកផ្តន្ទា ទោសតាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]