ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានសាលាដំបូង ខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួន ដាក់ក្នុងពន្ធនាគារ កាលពីវេលាល្ងាច ថ្ងៃទី៣១ កក្កដា ២០១៤ ដោយចោទប្រកាន់ ពីបទរំលោភប្រពន្ធគេ បានសម្រេច កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៩ កក្កដា ២០១៤ ស្ថិតនៅចំណុចភូមិតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះជឹម បឿន អាយុ២៩ឆ្នាំ មានទីលំនៅ ក្នុងខេត្តកណ្តាល តែមានប្រពន្ធ នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ មានកូនចំនួន២នាក់ក្នុងបន្ទុក ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានផឹកស៊ីជាមួយមិត្តភក្តិ ៤-៥នាក់ អស់ស្រាចំនួន៤លីត្រ ។ ក្រោយពេលស្រវឹង ជនសង្ស័យ ក៏ត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះ បានប្រើប្រពន្ធកោសខ្យល់អោយ តែប្រពន្ឋមិនព្រមកោសឱ្យទេ ព្រោះទើបតែឈ្លោះគ្នា២ថ្ងៃ ។

បន្ទាប់មក បុរសជាជនសង្ស័យរូបនោះ បានដើរទៅផ្ទះស្ត្រីរងគ្រោះ ខណៈដែលប្តីគេមិននៅ ហើយបានលបឡើង ចូលមុង ទៅរំលោភស្ត្រីរងគ្រោះ រហូតបានសម្រចតែម្តង ។

គួរបញ្ជាក់ថា ជនសង្ស័យ ធ្លាប់មានទោស ពីបទរំលោភដូចគ្នានេះដែរ ក្នុងខេត្តកណ្តាល ហើយបានគេចខ្លួន មកធ្វើជាកម្មករ ឡឥដ្ឋ នៅខេត្តកំពង់ឆ្នាំង ប៉ុន្តែនៅតែមិនរាង ត្រូវចូលគុកម្តងទៀត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]