កំពង់ចាម៖ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃ ០១ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ មានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយឡើង រថយន្តសង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែកហ៊ុន សែនស្ទឹងត្រង់ បានដឹកអ្នកជំងឹ ទៅកំពង់ចាម បានក្រឡាប់ ។

ប្រភពព័ត៌មានពី នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមន្ទីពេទ្យបង្អែកហ៊ុន សែនស្ទឹងត្រង់ បានដឹកជំងឺយក ទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តក៏បានរេចង្កូត ធ្លាក់ផ្លូវក្រឡាប់តែម្តង ។

ប្រភពព័ត៌មានបានបន្តថា នៅក្នុងហេតុការណ៍នោះ បណ្តាលអោយ រងរបួសមនុស្ស ៣ នាក់ ធ្ងន់ ១នាក់ ស្រាល ២នាក់ ។

ក្រោយកើតហេតុ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រត្ន័ ក៏បានបញ្ជាកម្លាំងភ្លាមៗ ដើម្បីជួយអន្តរាគមន៍ នៅកន្លែងកើតហេតុផងដែរ ដើម្បីដឹកជនរងគ្រោះ បន្តមកខេត្តកំពង់ចាម ផងដែរ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]